ព័ត៌មានជាតិ
ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន
នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន LYNK & CO Automotive (Cambodia) បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការនាំចូលរថយន្តទំនើបម៉ាក LYNK & CO ចូលមកក្នុងទីផ្សារកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

ក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive (Cambodia) បានថ្លែងថា ការមកដល់នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ថ្ងៃនេះជាពេលវេលាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមហ៊ុនរបស់យើងទេ ប៉ុន្តែក៏សម្រាប់ដំណើរឆ្ពោះទៅកាន់បរិស្ថានស្អាត និងអនាគតប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ” ។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ឯកឧត្តមាន មានប្រសាសន៍ថា៖ “ការនាំចូលរថយន្ត Lynk & Co មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈបច្ចេកវិទ្យាទាន់សម័យ ដែលមានការបំភាយឧស្ម័នទាប”។

លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO បានចែករំលែកថា កម្ពុជាត្រូវបានជ្រើសរើសដោយសារសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប។ លោកបានបញ្ជាក់ថា “កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៦,៨% ជាប់គ្នា ៥ ឆ្នាំ និងប្រជាជន ៦៥% មានអាយុក្រោម ៣០ ឆ្នាំ ដែលជាកម្លាំងចលករសម្រាប់យើង” ។

រថយន្តម៉ាក LYNK & CO ដែលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះរួមមានម៉ូដែល LYNK & CO 06 EM-P ដែលអាចបើកបរបាន ១១៥០ គីឡូម៉ែត្រ និង LYNK & CO 08 EM-P ដែលអាចបើកបរបានសរុប ១,២០០ គីឡូម៉ែត្រ។ ម៉ូដែលទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាទំនើបនិងទាន់សម័យ សុវត្ថិភាព និងតម្លៃសមរម្យ។ លើសពីនេះ ក្រុមហ៊ុនផ្តល់ជូននូវការធានាឈានមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គីសនី ដោយរថយន្តគ្រប់ម៉ូដែលទទួលបានការធានា ៥ ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ និងការធានាសមាសធាតុអគ្គិសនីសំខាន់ៗរយៈពេល ៨ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។

LYNK & CO Automotive (Cambodia) បានប្តេជ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតស្ថានីយ៍សាកថ្មទូទាំងប្រទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតឱកាសការងារថ្មីៗដូចជា ការដំឡើង ថែទាំ និងសេវាកម្មជួសជុល។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៥ ទីតាំងតាំងបង្ហាញរថយន្ត ម៉ាក LYNK & CO ដំបូង នឹងបើកដំណើរការនៅភ្នំពេញ និងគ្រោងពង្រីកទៅខេត្តសៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
កម្មវិធីនេះបានបញ្ចប់ដោយការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរវាង អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive Cambodia និង លោក ប្រ៊ូស លី(Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO ក្រោមអធិបតីភាព ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ជាសាក្សីកិត្តិយស។
LYNK & CO Automotive (Cambodia) សន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីនៃការបើកបរ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានបៃតងនៅកម្ពុជា៕









-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា