Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី មានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីសម្រួលដល់វិនិយោគទុន

បានផុស

នៅ

បច្ចុប្បន្ន ខេត្តរតនគិរី មានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជួយសម្រួលដល់វិនិយោគទុន ដែលមានបំណងចង់ប្រកបរបររកស៊ី ក្រុមការងារនេះអាចសម្រួលទៅលើការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណនានា ក្នុងការចុះបញ្ជីគម្រោងវិនិយោគ ការផ្តល់ការលើកទឹកចិត្ត, ការធានា ការទិញ ការលក់ ការរួមបញ្ចូលគ្នា និងការលុបគម្រោង និងការដោះស្រាយវិវាទវិនិយោគ ដែលស្ថិតក្រោមវិសាលភាពនៃ កម្មវិធីពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្កើតក្រុមការងារខាងលើនេះ ដោយមានសេចក្តីសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន  សរសេរជាអក្សរកាត់ថា ក.វ.ឦសាន ក្រោមឆ័ត្រនិង គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ ហៅកាត់ថា (គ.ស.ហ.) ដែលមានសេចក្តីសម្រេចលេខ: ៣៩៧៧ ពីរាជរដ្ឋាភិបាលកម្ពុជា ។ ខេត្តរតនគិរី ក៏ស្ថិតនៅក្នុងចំណោម ខេត្តទាំងបីផ្សេងទៀត ដែលគ្របដណ្តប់លើ ហើយសមាសភាពចំនួន ៣៥ រូប រួមមានប្រធាន ១ រូប អនុប្រធាន ២ រូប  អនុប្រធានប្រចាំការ ១ និង សមាជិក ៣១ រូប ។ ក.វ.ឦសាន មានភារកិច្ច ដូចខាងក្រោម៖ ដឹកនាំ សម្របសម្រួល និងអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨  ។

កិច្ចការងារនេះដើរតួនាទីជា “ច្រកចេញចូលតែមួយ” ដែលមាន តួនាទីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តគម្រោងវិនិយោគ និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ សម្រាប់ទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតក្រោម វិសាលភាពនៃកម្មវិធីពិសេស ពិនិត្យ និងស្នើសុំការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា តាមរយៈ គ.ស.ហ។

ការងារស្នូលមានការរៀបចំឯកសារចាំបាច់នានា និងនីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និងធ្វើកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្រុមការងារនេះ ក៏មានភារកិច្ចជួយផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឱ្យបានទូលំទូលាយ  ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ។ ការផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជន ទាំងក្នុង និងក្រៅប្រទេស ដាក់ចេញកម្មវិធីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយផ្តោតលើ ការបំពេញភារកិច្ច។  ជួយសម្រួលការសម្របសម្រួលទៅដល់ សាធារណៈជនក្នុងការផ្តល់សេវាដល់វិនិយោគិន និងធុរជន ដែលទាក់ទងទៅការរៀបចំគម្រោងនិងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីផ្តល់សេវា និងអនុវត្តការងារប្រកបដោយគណនេយ្យភាព តម្លាភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

អ្វីដែលសំខាន់ គឺជួយរៀបចំ និងអនុវត្តផែនការសកម្មភាព និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីពិសេសរៀបចំកិច្ចប្រជុំក្រុមការងាររៀងរាល់ត្រីមាស ឬកិច្ចប្រជុំណាមួយតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈម, ដាក់ចេញវិធានការកែតម្រូវ វាស់វែងពីការខិតខំប្រឹងប្រែង និងវាយតម្លៃប្រសិទ្ធភាព និងលទ្ធផលនៃកម្មវិធី ។ ជាពិសេសរៀបចំរបាយការណ៍វឌ្ឍនភាព និងការវាយតម្លៃការអនុវត្តកម្មវិធីពិសេស ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល តាមរយៈ គ.ស.ហ ។ អនុវត្តនូវកិច្ចការ ឬបំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់ គ.ស.ហ. ឬតាមការសម្រេចរបស់រាជរដ្ឋា-ភិបាល។

ក.វ.ឦសាន មានសិទ្ធិអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬ មានសិទ្ធិសម្រេច ក្នុងនាមជាប្រធានស្ថាប័ន តាមការចាំបាច់ ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេស ហើយក៏មានសិទ្ធិអញ្ជើញ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងជំនាញការ ដើម្បីផ្តល់ ព័ត៌មាន និងយោបល់នានា សម្រាប់គោលបំណងសិក្សាស្រាវជ្រាវ និងរៀបចំគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃ កម្មវិធីពិសេស។ បន្ថែមពីនេះ ក៏សិទ្ធិជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីរៀបចំ ត្រួតពិនិត្យ និងវាយតម្លៃគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស និងបំពេញភារកិច្ចដទៃទៀត តាមការណែនាំរបស់ប្រធាន ក.វ.ឦសាន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម