ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន ព្រួសផ្សែងផេះកម្ពស់ ៤ ០០០ម៉ែត្រ
ផ្សែងផេះកម្ពស់ ៤ ០០០ម៉ែត្របានហោះហើរពេញផ្ទៃមេឃ ក្រោយពីភ្នំភ្លើង Kanlaon ក្នុងប្រទេសហ្វីលីពីនបានផ្ទុះនៅព្រឹកថ្ងៃអង្គារទី៨ខែមេសានេះ ដែលជំរុញឲ្យមានបិទសាលារៀនជាបណ្ដោះអាសន្ន និងមានការជម្លៀសខ្លួនប្រជាជននៅលើកោះ Negros។

វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការផ្ទុះដ៏ខ្លាំងមួយកំពុងកើតឡើងនៅកំពូលភ្នំភ្លើង Kanlaon ដែលបានចាប់ផ្តើមនៅម៉ោង ៥ និង៥១ព្រឹកថ្ងៃនេះ។ ភ្នំភ្លើងនេះ កំពុងបង្កើតជាដុំពពកផេះដ៏វែង មានកម្ពស់ប្រហែល ៤ ០០០ម៉ែត្រ ដែលរសាត់ទៅភាគនិរតី»។
ភ្នំភ្លើង Kanlaon គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន២៤ នៅក្នុងប្រទេសហ្វីលីពីន។ ការផ្ទុះលើកមុន កើតឡើងកាលពីខែធ្នូឆ្នាំមុន ដោយធ្វើឲ្យមានការជម្លៀសអ្នកភូមិជុំវិញ។
លោក John De Asis មន្ត្រីជួយសង្គ្រោះនៅក្រុង La Castellana នៃខេត្ត Negros បានប្រាប់ថា៖ «យើងធ្លាប់រៀបចំសម្រាប់ការផ្ទុះនេះហើយ។ ក្រុមគ្រួសារនៅក្នុងចម្ងាយ៤ទៅ៦គីឡូម៉ែត្រ ត្រូវបានជម្លៀសខ្លួនរួចរាល់ អំឡុងពីពេលផ្ទុះកាលពីខែធ្នូមុន។ ឥឡូវនេះយើងគ្រាន់តែតាមដានថាតើភូមិណាខ្លះនឹងរងផលប៉ះពាល់ដោយការធ្លាក់ផេះ»។
លោកបានបន្ថែមថា មានការលុបចោលថ្នាក់រៀន និងការងារនៅក្នុងតំបន់ ព្រោះតែការផ្ទុះភ្នំភ្លើងមួយនេះ។
សូមបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ “រង្វង់ភ្លើង” ឬហៅថា “Ring of Fire” ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងគឺជារឿងដែលការកើតឡើងជាញឹកញាប់៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក