ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ថវិកា ១,០០០ដុល្លារ ដល់បុរសជាកម្មករប្រមូលសំរាម ដែលរងគ្រោះដាច់ដៃពេលបំពេញការងារ
ដោយបានទទួលព័ត៌មានដ៏រន្ធត់របស់គ្រួសារមួយ មានមុខរបរជាកម្មករប្រមូលសំរាម ហើយត្រូវរងគ្រោះថ្នាក់ដោយម៉ាស៊ីនឡានសំរាមកៀបដៃធ្ងន់ធ្ងរ បណ្តាលឲ្យដាច់ដៃនោះ ទើបនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានឲ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកថវិកាចំនួន ១,០០០ដុល្លារ ជូនដល់លោក ទូច ទីន មានអាយុ ៣៧ឆ្នាំ និងប្រពន្ធ ដើម្បីជួយសម្រាលនូវការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារមួយនេះ។

បន្ថែមលើនេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏មានប្រសាសន៍ផ្ដាំផ្ញើឲ្យក្រុមគ្រូពេទ្យជួយយកចិត្តទុកដាក់មើលថែទាំអ្នកជំងឺឲ្យឆាប់ជាសះស្បើយ។

សូមបញ្ជាក់ផងដែរថា លោក ទូច ទីន និងប្រពន្ធប្រជាជនចំណាកស្រុកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយមានកូនប្រុសស្រីចំនួន០២នាក់ ដោយគាត់បានផ្ញើទុកនឹងបងប្អូនឲ្យជួយមើលថែ ចំណែកគាត់ទាំងពីរបានទៅធ្វើជាកម្មករប្រមូលសំរាមនៅក្នុងក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ។ ហើយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ លោក ទូច ទីន បានទទួលរងគ្រោះថ្នាក់ក្នុងពេលបំពញការងារ ដោយ ម៉ាស៊ីនប្រមូលសំរាមកៀបដៃស្តាំម្ខាងបណ្តាលឲ្យដាច់ដៃ ហើយត្រូវបានប្រពន្ធ ព្រមទាំងមិត្តភក្ដិបញ្ជូនមកសម្រាក នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី