ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ជួបដៃគូក្នុងការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីសុំការគាំទ្របន្ត
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើការងារសកម្មភាពមីននៅកម្ពុជា ដើម្បីសុំការគាំទ្របន្តក្នុងគោលដៅបោសសម្អាតមីនឱ្យអស់ពីកម្ពុជា ត្រឹមឆ្នាំ២០៣០។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចទៅកាន់ដៃគូជាមិត្ត ថា សង្គ្រាមជាង ៣ទសវត្សរ៍នៅកម្ពុជា គឺបានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ តែយ៉ាងណា រាជរដ្ឋាភិបាលគ្រប់អាណត្តិ បានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមីន ទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។

សម្ដេចធិបតី ក៏បានលើកឡើងពីការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ-អន្តរជាតិ និងប្រទេសនានាជុំវិញពិភពលោក ទាក់ទិននឹងការងារសកម្មភាពមីននៅកម្ពុជានេះ ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រ និងសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងសកម្មភាពមីន។ សម្ដេចធិបតី បន្ថែមដូច្នេ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវនាវបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០”។
គួរជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧គីឡូម៉ែត្រក្រឡា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា