Connect with us

ព័ត៌មានជាតិ

កម្ពុជា​​កំណត់ជាក់លាក់​​​​ដំណាំ​យុទ្ធសាស្រ្ត ៩ ប្រភេទ ទាក់ទាញ​ជំរុញ​ការ​វិនិយោគ

បានផុស

នៅ

ដំណាំ​យុទ្ធសាស្រ្ត​ចំនួន ៩ ប្រភេទ ត្រូវ​បាន​កំណត់​ជា​ដំណាំ​ស្នូល​ដើម្បី​ជំរុញ​ពង្រីក​ការ​ដាំដុះ និង​ការ​វិនិយោគ​កែច្នៃ​ដើម្បី​ឆ្ពោះ​ទៅ​ការ​នាំ​ចេញ។

នៅ​ក្នុង​ការ​បើក​វេទិកា​និង​ពិព័រណ៍​កសិកម្ម​កម្ពុជា (CAFE25) កាល​ពី​ម្សិលមិញ​នេះ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្តល់ធាតុចូលល្អៗអំពីតម្រូវការ រួមទាំងបង្ហាញពី​ឱកាសវិនិយោគសម្រាប់ផលិតផលកសិកម្មសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រីកបណ្តាញ​វិនិយោគ​ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយតាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា​។

ក្នុង​ឱកាស​នោះ​ ប្រភេទមុខទំនិញកសិផលយុទ្ធសាស្រ្ត​​ចំនួន ៩​ ប្រភេទ ត្រូវ​បានកំណត់​ជាក់លាក់​ដើម្បី​ជំរុញការ​វិនិយោគ​ ក្នុង​នោះ​មាន​ ស្រូវ​អង្ករ ស្វាយ​ចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ វារីវប្បកម្ម ម្រេច និង​ផលិតផល​ឈើ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជាមន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់ ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​តួអង្គ​ដ៏​សំខាន់​នៅ​ក្នុង​ទីផ្សារ​កសិកម្ម​ពិភពលោក។

ក្នុងគោលបំណងពង្រីកភាពជាដៃគូ និងទាក់ទាញការវិនិយោគគាំទ្រវិស័យកសិកម្មកម្ពុជា កិច្ចសន្ទនារវាងតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់តម្លៃ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ធាតុចូលល្អៗ ក្នុងការ​ត្រៀម​ឆ្ពោះ​ទៅរៀបចំ​​ព្រឹត្តិការណ៍ធំនៃវេទិកា និងពិព័រណ៍ កសិកម្មកម្ពុជា (CAFE25) ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

ការ​រៀបចំ​វេទិកា​និង​ពិព័រណ៍​កសិកម្ម​កម្ពុជា (CAFE25) គោលដៅ​​ដើម្បី​កៀរគរ​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក តំបន់ និង​ពិភពលោក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

លោក​ ឃឹម ហ្វីណង់​ បាន​គូស​បញ្ជាក់ថា​ ​ប្រទេស​កម្ពុជា​មាន​សក្ដានុពលលើ​វិស័យ​​កសិកម្ម ផលិត​បាន​ច្រើន មាន​ប្រភេទ​កសិផល​មាន​សក្ដានុពល​ក៏​ច្រើន។ តែ​បើ​មិន​មាន​ការ​តភ្ជាប់ ការ​​ផ្សព្វផ្សាយ និង​​បើ​មិន​មាន​វេទិកា​ណាមួយ​ដែល​នាំ​ឲ្យ​អ្នក​វិនិយោគ​និង​អ្នក​ផលិត​ជួប​គ្នា​ទេ ក៏​មិន​អាច​ចាប់​បាន​ឱកាស​ទាំង​​នោះ​ដែរ។

វេទិកា​និង​ពិព័រណ៍​កសិកម្ម​កម្ពុជា (CAFE25) ក្រៅ​ពី​ដើម្បី​កៀរគរ​អ្នក​វិនិយោគ ក៏​ដើម្បី​បង្អួត​ពី​ផលិតផល​កសិកម្ម​​ដែល​កម្ពុជា​មាន​សក្តានុពល​ទៅដល់​អ្នក​វិនិយោគ​។ បើតាម​មន្រ្តីអ្នក​នាំពាក្យក្រសួង​កសិកម្ម ដើម្បី​ចាប់​យក​ឱកាស​ពី​សក្ដានុពល​​នេះ ទាមទារ​ឱ្យ​មាន​ការ​គាំំទ្រ​ការ​វិនិយោគិន​នៅក្នុង​ស្រុក ​តំបន់ និងពិភពលោក ព្រម​ជា​មួយ​ការពង្រឹង​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​​ទាំង​នោះ​បាន​ទាំង​ស្រុង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម