Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

បានផុស

នៅ

នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានមកដល់នាពេលខាងមុខ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះសួរសុខទុក្ខ សំណេះ​សំណាល និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសគួរជាទីសោមនស្សនេះ លោករដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងពីសំណាក់លោករដ្ឋមន្ត្រី ហេង សួរ ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។ ស្របតាមការយកចិត្តទុកដាក់នេះ ក្រសួងតែងបានកៀរគរថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីនាំមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ដូចក្នុងឱកាសនេះជាដើម។

លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

លោកបានបន្តថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើងឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ស្របតាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសប្រជាពលរដ្ឋមានជីវភាពធូរធាជាលំដាប់។

សូមជម្រាបដែរថា នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាថវិកាចំនួន ១៣៣,៣២០,០០០រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៣៧ វិនាទី មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច៤ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ៦ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ៧ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម