Connect with us

ព័ត៌មានជាតិ

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

បានផុស

នៅ

នៅព្រឹកស្អែកទី០៩ ខែមេសា ឆ្នាំ២០២៥  ចាប់ពីម៉ោង ០៨៖០០នាទី ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ នឹងរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលកើតចេញពី​មិត្តភាពកម្ពុជា-ចិន ក្នុងរយៈពេល​ជា​ប៉ុន្មា​ន​​ទសវត្សរ៍ចុងក្រោយនេះ។ វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌រវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ។ វិភាគអនុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដែកថែប និង​មិនអាចបំបែក បានរវាងកម្ពុជានិងចិន។ បង្កើតវេទិកានៃការផ្លាស់ប្តូរបណ្ឌិតសភាដ៏មានកិត្យានុភាព សម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នក​រៀបចំគោលនយោបាយ និងអ្នកតំណាងធុរកិច្ចមកពីប្រទេសកម្ពុជានិងចិន ដើម្បីចែក​រំលែកទស្សនៈ និងការយល់ដឹងរបស់ ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន និងរួមចំណែកពង្រឹងនិងពង្រីក​មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និង​ចិន​។

វេទិកានេះនឹងប្រព្រឹត្តទៅ ដោយប្រមូលផ្តុំវាគ្មិនមកពីធនាគារខួរក្បាល តំណាងក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងតំណាងសហគ្រាសសំខាន់ៗរបស់ចិននៅកម្ពុជា។ វេទិកានេះនឹងអញ្ជើញ​អ្នក​ចូល​រួម​ប្រមាណ ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល អ្នកជំនាញ និស្សិត និងតំណាងប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា។

លោកបណ្ឌិត គិន ភា  ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថាវេទិកានេះនឹងដើរតួនាទីជាថ្នាលដ៏សំខាន់សម្រាប់ការវិភាគស៊ីជម្រៅ និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ អំពីការវិវត្តនៃទំនាក់ទំនងរវាង​កម្ពុជានិងចិន។ វេទិកានេះនឹងបង្ហាញពីលក្ខណៈពិសេសទំនាក់ទំនង យូរអង្វែងនិងជាយុទ្ធសាស្ត្ររវាងកម្ពុជានិងចិន ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងការទូតវប្បធម៌។ ការចូលរួមចំណែកដ៏មានសំខាន់របស់សហគ្រាស​ចិនក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមកម្ពុជា ក៏នឹងត្រូវបានបញ្ជាក់យ៉ាងលម្អិតផងដែរ។ 

លោកបណ្ឌិត គិន ភា ដាក់ក្ដីសង្ឃឹមថា វេទិកានេះនឹងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនៃភាពជាដៃគូទ្វេភាគីរវាងទាំងពីរ ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរនិទានកថា​ភូមិសាស្ត្រនយោបាយ។ វេទិកានេះនឹងផ្តល់ការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ និងបំភ្លឺការយល់ខុសទាក់ទង​នឹងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្រ្តការទូតប្រកបដោយតុល្យភាព និងឯករាជ្យ។

តាមលោកបណ្ឌិត គិន ភា  ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយ ព្រមទាំងពង្រឹង​ចក្ខុវិស័យ​រយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងវិបុលភាពរួម​រវាងកម្ពុជា និងចិនក្នុង​យុគសម័យថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ វិនាទី មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៧ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២២ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៦ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម