ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃមិនដកថយរឿងច្បាប់កាស៊ីណូ ទោះបីមានការប្រឆាំងខ្លាំង ហើយសភាពិភាក្សានៅថ្ងៃពុធ
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារថា លោកស្រីបានដាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងបនល្បែង (Entertainment Complex Bill ឬ Casino Bill) ដោយស្នើសុំឱ្យមានការអានដំបូងដើម្បីប្រមូលទស្សនៈផ្សេងគ្នាបន្ថែមទៀត មុនសេចក្តីព្រាងច្បាប់នេះដាក់ទៅកាន់រដ្ឋសភាជជែកនៅថ្ងៃពុធស្អែកនេះ។

ចំណាត់ការរបស់នាយករដ្ឋ្មមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រឈមមុខនឹងការប្រឆាំងកាន់តែខ្លាំងឡើងពីក្រុមផ្សេងៗ នៅក្នុងនោះមានសកម្មជនប្រឆាំងរដ្ឋាភិបាលរបស់អតីមេដឹកនាំក្រុមអាវក្រហម ដែលធ្លាប់ លោក ស៊ីណាវ៉ាត្រា លោក ចតុផន ព្រំផាន់ (Chatuporn Promphan) ដោយបានប្រកាសប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួននៅថ្ងៃអង្គារ និងនៅថ្ងៃពុធ ជាពេលវេលាដែលសភានឹងជួបប្រជុំលើកដំបូងពិភាក្សាលើច្បាប់នេះ។
សារព័ត៌មានថៃ Khaosod បានស្រង់សម្តី នាយករដ្ឋមន្ត្រី ផែថងថាន ដូចបាននិយាយថា៖«រដ្ឋាភិបាលមិនបានទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះទេ»។
អតីមេដឹកនាំក្រុមអាវក្រហមដែលគាំទ្រអតីតនាយកករដ្ឋមន្ត្រី ថាក់ស៊ី ស៊ីណាវ៉ាត្រា លោក ចតុផន ព្រំផាន់ (Chatuporn Promphan) ប្រកាសប្រមូលផ្តុំក្រុមអ្នកគាំទ្រប្រឆាំងការច្បាប់បង្កើតបនលេងល្បែងស៊ីសង (កាស៊ីណូ) នៅថ្ងៃទី ៨-៩ ខែមេសា ដោយណាត់ឱ្យពួកគេពាក់អាវពណ៌ស ដោយលោកបានព្រមានថា ច្បាប់នោះនឹងនាំឲ្យមានអំពើរដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសថៃ។

សកម្មជនប្រឆាំងដ៏លេចធ្លោក្នុងសង្គមថៃជាច្រើនទសវត្សរ៍ លោក ចតុផន ព្រំផាន់ បានធ្វើសកម្មភាពយ៉ាងសកម្មប្រឆាំងនឹងច្បាប់បង្កើតបនលេងល្បែងស៊ីសង (កាស៊ីណូ) ដែលគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលដឹកនាំរបស់គណបក្សភឿថៃ ក្រោមការដឹកនាំរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កូនស្រីពៅរបស់លោក ថាក់ស៊ីន បានអនុម័ត្ររួចហើយ និងបានព្យាយាមជំរុញសេចក្តីព្រាងច្បាប់ស្តីពីល្បែងកម្សាន្តគ្រប់ប្រភេទ រួមទាំងកាស៊ីណូឲ្យក្លាយជាច្បាប់ពេញលេញឆ្លងកាត់រដ្ឋសភា។
តាមសារព័ត៌មានថៃ The Nations ការប្រកាសរបស់លោក ចតុផន ព្រំផាន់ ត្រូវបានធ្វើឡើងតាមរយៈការប្រាស្រ័យនៅអំឡុងពេលប្រមូលផ្តុំនៅមុខវិមានរដ្ឋាភិបាលកាលពីថ្ងៃទី៦ខែមេសា ឆ្នាំ២០២៥ ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតបនល្បែងស៊ីសងនេះ។
ជាមួយគ្នានេះ លោក ចតុផន ព្រំផាន់ ក៏បានប្រកាសកៀរគរការប្រមូលផ្តុំជាបន្តបន្ទាប់ ពោលគឺនៅថ្ងៃទី៨ ខែមេសាណាត់ប្រមូលផ្តុំតវ៉ានៅមុខវិមានរដ្ឋាភិបាល និងនៅថ្ងៃទី៩ខែមេសា ប្រមូលផ្តុំនៅមុខវិមានរដ្ឋសភា ដោយអំពាវដល់អ្នកប្រមូលផ្តុំតវ៉ាឱ្យពាក់អាវពណ៌សនិងកាន់ដបទឹកសុទ្ធទាំងអស់គ្នា។
លោក ចតុផន ព្រំផាន់ បានបន្តថា ស្ថានការណ៍បច្ចុប្បន្នជិតដល់ពេលកំណត់របស់រដ្ឋាភិបាលហើយ បើទោះបីជារដ្ឋាភិបាលនេះបន្តនៅយូរតទៅទៀតក៏ដោយ ប៉ុន្តែការបង្កើតច្បាប់ស្តីពីបនល្បែងស៊ីសង (កាស៊ីណូ) នឹងធ្វើឱ្យប្រជាជនជាច្រើននាំគ្នាចេញមកធ្វើបាតុកម្មតវ៉ាប្រឆាំងជាក់ជាមិនខាន។
អតីតសកម្មជនដែលធ្លាប់គាំទ្រលោកថាក់ស៊ីន និងបច្ចុប្បន្នបង្ហាញជំហរមិនស្របជាមួយការដឹកនាំរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន មានជំនឿថា ពេលវេលារបស់រដ្ឋាភិបាលនេះនៅមិនយូរប៉ុន្មានទៀតឡើយ។
តាមការចេញផ្សាយរបស់សារព៍ត៌មានថៃដដែល លោក បានអះអាងថា ថ្មីៗនេះមានបុគ្គលក្នុងជួររដ្ឋាភិបាលបានចេញមកគំរាមបក្សប្រឆាំងថា «កុំហៅយោធាឱ្យធ្វើរដ្ឋប្រហារឱ្យសោះ» ប៉ុន្តែតាមពិតអ្នកដែលហៅយោធាឱ្យធ្វើរដ្ឋប្រហារនោះគឺជារដ្ឋាភិបាលខ្លួនឯងទៅវិញទេ។ ដោយសារការបង្កើតច្បាប់កាស៊ីណូនេះ វានឹងធ្វើឱ្យមានរដ្ឋប្រហារកើតឡើង ហើយនៅទីបញ្ចប់របស់រដ្ឋាភិបាលនេះ នឹងដូចករណីអគារការិយាល័យសវនកម្មរដ្ឋដែលត្រូវបានដួលរលំ បន្ទាប់ពីជួបគ្រោះរញ្ជួយដីថ្មីៗនេះអ៊ីចឹង៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម