Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៧ខែមេសាឆ្នាំ២០២៥ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ី បើកចំហជានិច្ចចំពោះកិច្ចពិភាក្សាអំពីបទឈប់បាញ់ពេញលេញដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយលោកប្រធា​នាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏គាំទ្ររឿងនេះយ៉ាងពេញទំហឹងផងដែរ ពិបាកតែខាងភាគីអ៊ុយក្រែន ទេ។

ប្រធា​នាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន RT បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ដែលនិយាយថា រុស្ស៊ីនៅតែគាំទ្រចំពោះបទឈប់បាញ់ ប៉ុន្តែរឿងនេះអាចកើតឡើងបានលុះត្រាតែភាគីអ៊ុយក្រែន គោរពវាដែរ។

ទន្ទឹមនោះឆ្លើយតបទៅការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ដែលទាមទារឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារនៅអ៊ុយក្រែន, លោក Peskov ​បង្ហាញជំហរយ៉ាងមុតមាំថា លោកពូទីន តែងគាំទ្រគំនិតនៃបទឈប់បាញ់ជានិច្ច ប៉ុន្តែជាដំបូង ត្រូវតែគោរពតាមលក្ខខណ្ឌដូចដែលរុស្ស៊ីធ្លាប់បង្ហាញសិន។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

កាលពីខែមុន រុស្ស៊ីបានដាក់លក្ខខណ្ឌទៅអាមេរិករួចហើយ បើសិនជាចង់ឲ្យខ្លួនឈប់បាញ់ជាមួយអ៊ុយក្រែនហើយ ហើយលក្ខខណ្ឌនោះមាន៣ចំណុចដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែន​ឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀ និងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។

យ៉ាងណា វាមិនមែនជារឿងថ្មីឡើយដែលរុស្ស៊ីដាក់លក្ខខណ្ឌបែបនេះ ព្រោះតាំងពីដំបូងមកម្ល៉េះ ដែលទីក្រុងមូស្គូតែងទាមទារដដែលជាដដែល ពិសេសគឺឲ្យអ៊ុយក្រែន ឈប់ស្រមៃនិងបោះចោលគំនិតក្លាយជាសមាជិកអង្គការណាតូទៅ។

ជុំវិញរឿងនេះដែរ ដោយមើលឃើញថា បទឈប់បាញ់នៅអ៊ុយក្រែន មានភាពជាប់គាំង, ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានបញ្ចេញប្រតិកម្ម ដោយបង្ហោះសារលើបណ្តាញសង្គម  ឲ្យអំពាវនាវ ប្រើធម៌ក្តៅលើរុស្ស៊ីតែម្តងទៅ បើលោក ពូទីន នៅតែមិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពនោះ។

ការបង្ហោះសារដ៏ក្តៅគគុករបស់លោកម៉ាក្រុង គឺដោយសារតែមេដឹកនាំបារាំងរូបនេះ ខឹងសម្បាចំពោះសកម្មភាពរបស់លោកពូទីន ដែលថ្មីៗទើបបាញ់មីស៊ីល វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបណ្តាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ៩នាក់ផងដែរ ខណៈច្រើននាក់ទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម