Connect with us

ព័ត៌មានជាតិ

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

បានផុស

នៅ

១សប្ដាហ៍ដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជា កើតមានបញ្ហាភ្លើងឆេះព្រៃចំនួន២៧៤ករណី តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស។ ទិន្នន័យនេះ ស្រង់ដោយមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC) ហើយត្រូវបានក្រសួងបរិស្ថានកម្ពុជាផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី៨ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍បង្ហាញថា ក្នុងរយៈពេល១សប្ដាហ៍ គឺខេត្តរតនៈគិរីជាខេត្តដែលកើតមានបញ្ហាភ្លើងឆេះចំនួន៦៦ករណី ពោលច្រើនជាងខេត្តផ្សេងៗទាំងអស់។ នៅថ្ងៃទី០១ ខែមេសា ខេត្តនេះគ្មានករណីភ្លើងឆេះព្រៃឡើយ ប៉ុន្តែចូលដល់ថ្ងៃទី០៦ គឺមានករណីឆេះព្រៃដល់ទៅ២៣ករណី, ថ្ងៃទី០៣ កើតឡើង០៦ករណី,ថ្ងៃទី០៤ មាន១១ករណី,ថ្ងៃទី០៥ មាន១០ករណី,ថ្ងៃទី០៦ មាន៨ករណី និងថ្ងៃទីថ្ងៃទី០៧ កើតឡើង ៨ករណី។

ផ្អែកលើរបាយការណ៍ដដែល ខេត្តស្ទឹងត្រែង មានកើតមានបញ្ហាភ្លើងឆេះព្រៃចំនួន៣៨ករណី ជាខេត្តដែលកើតមានករណីភ្លើងឆេះព្រៃច្រើនជាងគេលំដាប់ទី២ តាមពីក្រោយខេត្តរតនគិរី។ ចំណែកខេត្តចំនួនពីរមានបញ្ហាភ្លើងឆេះព្រៃចំនួន៣៦ករណីដូចគ្នា ក្នុងរយៈពេល១សប្ដាហ៍​ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ រីឯខេត្តក្រចេះ កើតមានភ្លើងឆេះព្រៃចំនួន២៦ករណី។  ចំណែកខេត្តសៀមរាប ដែលនៅជាប់នឹងខេត្តកំពង់ធំ និង ព្រះវិហារ គឺមានភ្លើងឆេះព្រៃចំនួន២០ករណី បានកើតឡើង។

ក្រៅពីនេះ ខេត្តមណ្ឌលគិរីចំនួន១៦ ករណី,  ឧត្ដរមានជ័យ កើតមានភ្លើងឆេះព្រៃចំនួន១០ករណី, បាត់ដំបង ៦ករណី, កំពង់ឆ្នាំង៥ករណី, តាកែវ៤ករណី, បន្ទាយមានជ័យ៣ករណី, ព្រៃវែង និងកំពង់ស្ពឺ និងពោធិ៍សាត់ គឺក្នុង១ខេត្តមានភ្លើងឆេះព្រៃកើតឡើងចំនួន២ករណី។ សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលមានព្រំប្រទល់ជាប់គ្នា ខេត្តទាំងពីរនេះ កើតមានបញ្ហាភ្លើងឆេះព្រៃត្រឹមតែ១ករណីប៉ុណ្ណោះ ក្នុងរយ​ៈពេល៧ថ្ងៃក្នុងខែមេសា។

ចំពោះរាជធានី-ខេត្តដែលគ្មានបញ្ហាភ្លើងឆេះព្រៃសោះ គឺមានដូចជា រាជធានីភ្នំពេញ,​កណ្ដាល, កំពត, កែប, ព្រះសីហនុ, កោះកុង, ប៉ៃលិន, និងស្វាយរៀង។

គួរជ្រាបថា កាលពីចុងខែមីនា កន្លងទៅ បញ្ហាភ្លើងឆេះព្រៃបានកើតឡើងចំនួន២៩៧ករណី នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។ កាលណោះខេត្តដែលមានភ្លើងឆេះព្រៃច្រើនជាងគេគឺជាខេត្តរតនគិរីដដែល ដែលកើតឡើងចំនួន៨៩ករណី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម