បង្ក្រាប​ករណីមានខ្សែរយៈចាត់តាំង ជួញដូរគ្រឿងញៀនឆ្លង​ដែន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណីមានខ្សែរយៈចាត់តាំង ជួញដូរគ្រឿងញៀនឆ្លង​ដែន

Published

on

ជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀន ទម្ងន់ជាងបីគីឡូក្រាម ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅរាជធានីភ្នំពេញ ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កាលពីថ្ងៃទី ០៣ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង ៤៥នាទី កម្លាំងជំនាញ(ក៨) នៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរត័្ន ព្រះរាជអជ្ញារង នៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅរាជធានីភ្នំពេញ ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន ពិសិដ្ឋ អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកបានគ្រឿងញៀន សរុប ៣១១១.០៧ ក្រាម រួមមាន ៖ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១១០ក្រាម និងអ៊ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម ព្រមទាំងជញីងថ្លឹងគ្រឿងញៀន ០១គ្រឿង ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ23 mins ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ2 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានជាតិ2 hours ago

ក្រុម​ការងារ​គណៈ​ក​ម្មា​ធិ​ការ​ជាតិដោះស្រាយ​ជនអនាថា​លើកឡើង​នូវ​វឌ្ឍនភាព​ខណៈ​ចុះ​អង្កេត​រហ័ស​ទូទាំងប្រទេស

ព័ត៌មានជាតិ2 hours ago

សិស្ស​និស្សិត​ត្រូវ​លះបង់​នូវ​ពាក្យ​ចំនួន​៥​យ៉ាង ដែល​មិនគួរ​និយាយ

ព័ត៌មានពេញនិយម