ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ ជំរុញឱ្យប្រធានពន្ធនាគារថ្មីកែប្រែទណ្ឌិតក្នុងពន្ធនាគារ ក្លាយទៅជាមនុស្សល្អ
ប៉ៃលិន ៖ មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញ ឱ្យមន្រ្តី និងថ្នាក់ដឹកនាំពន្ធនាគារ បន្តយកចិត្តទុកដាក់ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអប់រំហ្វឹកហ្វឺន ណែនាំ កែប្រែ និងផ្តល់វិជ្ជាជីវៈដល់ទណ្ឌិត ក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ ដើម្បីឱ្យពួកគេធ្វើសមាហរណកម្មខ្លួន ទៅក្នុងគ្រួសារ និងសង្គមវិញ ។

ពិធីប្រកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក សោ សុវណ្ណ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពន្ធនាគារខេត្តជាច្រើននាក់។

លោក សោ សុវណ្ណ អភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរចំពោះលោកប្រធានពន្ធនាគារខេត្តថ្មី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងគ្រប់គ្រងលើកិច្ចការងារពន្ធនាគារនៅក្នុងខេត្តផងដែរ។

លោកអភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះអតីតប្រធានពន្ធនាគារខេត្ត ដែលបានបំពេញការងារ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានកសាងនូវស្នាដៃ និងបន្សល់ទុកនូវសមិទ្ធផលល្អៗជាច្រើន ជាពិសេសបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ ស្នើដល់ប្រធានពន្ធនាគារខេត្តប៉ៃលិនថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវខិតខំបង្កើនសមត្ថកិច្ចគ្រប់គ្រង ឱ្យបានជាប់ជាប្រចាំ ដូចជា ត្រូវពង្រឹងនូវការងារយាមកាមពន្ធនាគារ ២៤ម៉ោងលើ២៤ម៉ោង ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ទាំងក្នុងនិងក្រៅបរិវេនពន្ធនាគារ ដើម្បីចាត់វិធានការតឹងរ៉ឹង ចំពោះចំណុចខ្វះចន្លោះ ក៏ដូចជាការឆែកឆេររឹបអូសការយកសម្ភារៈហាមឃាត់ នាំចូលទៅក្នុងពន្ធនាគារ ដោយទណ្ឌិត ដែលជាការបង្ករឱកាសមធ្យោបាយ របស់ទណ្ឌិត និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងពន្ធនាគារកុំឱ្យកើតមាន។

លោកក៏បានជំរុញឱ្យមន្រ្តីពន្ធនាគារទាំងអស់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងមិនប្រព្រឹត្តអំពើពុករលួយ មានក្រមសីលធម៌ និងមានវិន័យជាអនុរក្សពន្ធនាគារ ដើម្បីជួយឱ្យពួកគេធ្វើការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពិតប្រាកដ និងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់ទណ្ឌិតឡើយ។

សូមបញ្ជាក់ថា បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៣៥៣៥ ប្រក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ត្រូវបានប្រកាសតែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត អត្តលេខ ០៣២១ ជាប្រធានពន្ធនាគារខេត្តប៉ៃលិន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ









-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា