Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សូត្រមន្តបួងសួងសុំសេចក្តីសុខសប្បាយសម្រាប់ពលរដ្ឋកម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា បាន​សូត្រមន្ត​បួង​សួង​សុំ​សេចក្តីសុខ​សប្បាយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ​និង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បួងសួង​បែបនេះ​ក្នុងពេល ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​សូត្រមន្ត​នៅ​ស្នាក់ការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ ​២៤០ វិថី​ឧកញ៉ា​ឈុន សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គារ ១១ ​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ​៨ ខែមេសា ឆ្នាំ ២០២៥។

ពិធី​នោះ​ផងដែរ​ក៏មាន​ការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត បង្សុកូល​ ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស ព្រមទាំង​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធពរ​ជ័យ សិរី​មង្គល អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆស័ក ព​.​ស ២៥៦៨។

ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា បាន​សូត្រមន្ត​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ជា​រៀងរាល់ឆ្នាំ ដោយមាន​ការបូជា​ទៀនធូប ផ្កា​ភ្ញី គ្រឿង​សក្ការៈ​នានា ថ្វាយ​ព្រះរតនត្រ័យ ដល់​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត ស្វាធ្យាយ​ជយ​ន្តោ ជ័យ​មង្គល និង​សូម​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា សូម​ទទួល​បាន​នូវ​សុខភាព​បរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺ​ថ្លា អាយុ​យឺនយូរ ដើម្បី​រួមចំណែក​បំពេញភារកិច្ច ឱ្យ​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ បន្ថែម​ទៀត ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត សម្តែង​នូវ​សេចក្តី​រីករាយ អំណរគុណ​ចំពោះ​សាមគ្គី​ភាពជា​ធ្លុង​មួយ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា ក្នុង​ការ​បំពេញ ភារកិច្ច​ជា​បន្តបន្ទាប់ ហើយ​ដែល​ស្តែង​ចេញ​តាមរយៈ​តំណាង​ នៃ​ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រ​មន្ត បង្សុកូល ឧទ្ទិស​កុសល និង​បាន​រៀបចំ​ពិធី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ដែល​នឹង​ឈាន​ចូល​មកដល់​ក្នុង​ពេល​ខាងមុខនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម