ព័ត៌មានជាតិ
ភ្នំពេញ តែមួយថ្ងៃ ផ្ទុះអ្នកឆ្លងកូវីដ ៥០ នាក់ទៅហើយ
ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ទីក្រុងភ្នំពេញ រកឃើញអ្នកឆ្លងកូវីដដល់ទៅ ៥០ នាក់។ នេះជាតួលេខខ្ពស់បំផុតដ៏គួរឲ្យបារម្ភ ក្នុងពេលស្ថានភាពរាជធានីមួយនេះត្រូវបានរដ្ឋាភិបាលរឹតបន្តឹង ដើម្បីកាត់ផ្តាច់ប្រភពរាលដាលក្នុងសហគមន៍។
ក្រសួងសុខាភិបាលរាយការគិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ២៥ នេះ មានអ្នកវិជ្ជមានកូវីដ ៥៥ នាក់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុងនោះភ្នំពេញ មាន ៥០ ករណី សៀមរាប ០១ ករណី ត្បូងឃ្មុំ ០១ ករណី ខេត្តព្រះសីហនុ ០១ ករណី កំពង់ធំ ០១ ករណី និងខេត្តកណ្តាល ០១ ករណី។
ភ្នំពេញជាតំបន់ផ្ទុះដ៏ធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ រដ្ឋាភិបាលបានដាក់ភូមិសាស្រ្តទីក្រុងមួយនេះ ត្រូវជាប់កាតព្វកិច្ចតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថភាព។ ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព អាចនឹងទទួលរងការពិន័យយ៉ាងធ្ងន់ធ្ងរ។
ក្រៅពីទីក្រុងភ្នំពេញ ខេត្ត ៤ ទៀត ស្ថិតក្នុងបញ្ជីប្រកាសឲ្យអនុវត្តិការពាក់ម៉ាសនិងរក្សាគម្លាតជាចាំបាច់រួមមានខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត