Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ កម្ពុជា-ចិន ប្រឹងថ្នមថែចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន ទោះជួបការលំបាកជាច្រើន

បានផុស

នៅ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ក្នុងនាមជាប្រទេសដែលនៅក្បែរគ្នា និងជាដៃគូដែលជិតស្និទ្ធគ្នា កម្ពុជា-ចិន ប្រឹងប្រែងថ្នមថែចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន ទោះបីជាឆ្លងកាត់ការសាកល្បង និងបញ្ហាលំបាកលំបិនជាច្រើន។ លោក គិន ភា ថ្លែងដូច្នេះ នៅក្នុងឱកាសបើកវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី ៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» រៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត គិន ភា សង្កត់ធ្ងន់ដូច្នេះ៖[ក្នុង​នាម​ជា​ប្រទេស​ជិត​ខាងនិង​ដៃគូ​ជិតស្និទ្ធ​ជា​ប្រពៃ​ណី កម្ពុជានិង​ចិន​បាន​បង្កើត​និងថ្នមថែ​ចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន​ដែល​បាន​ឆ្លង​កាត់​ការ​សាកល្បងនិង​ការ​លំបាក​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។]។

តាមលោកបណ្ឌិតគិន ភា  ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងជាចិន បានវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយដែលសម្គាល់ដោយការ​គោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃ​ក្នុងរបស់​ផង​​គ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

បណ្ឌិត គិន ភា អះអាងថា ប្រទេសចិនបានក្លាយជាដៃគូអភិវឌ្ឍដ៏​សំខាន់​បំផុត​​របស់កម្ពុជាដោយបានដើរតួនាទីយ៉ាងសំខាន់ ​ក្នុងការជំរុញ​កំណើ​ន​សេដ្ឋកិ​ច្ច​តាមរយៈ​ការវិនិយោគយ៉ាងច្រើន​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការ​វិនិយោគ​​​លើ​វិស័យផ្សេងៗទៀត។ជាមួយគ្នា  គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានពង្រឹងភាព​ជាដៃគូ​នេះបន្ថែម​ទៀត ដោយ​ជួយ​សម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល​នៃប្រទេស​កម្ពុជា។

កម្ពុជា និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់​ទំន​ង​​រវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ប្រទេសចិន ត្រូវបានគេមើលឃើញថា ក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់​ក្នុងការជំរុញ​កំណើ​នសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើន​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ​លើ​វិស័យផ្សេងៗទៀត។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដោយ​ជួយ​សម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល​នៃប្រទេស​កម្ពុជា ហើយបើរាប់តែគម្រោង​ធំៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងគំនិត​ផ្តួចផ្តើម​​ថាមពលជាច្រើនផ្សេងៗ​ទៀត។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ សម្ដេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបំពេញទស្សនកិច្ចទាំងទស្សនកិច្ចការងារ និងទស្សនកិច្ចផ្លូវការជាង១០លើកនៅប្រទេសចិន។ អ្វីដែលជាស្មារតីមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន ចំពេលចិនផ្ទុះកូវីដដំបូង សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន ស្របពេលពិភពលោកខ្លាចកូវីដ១៩។ ទោះបីជាលែងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា​ ក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចការងារចូលរួមវេទិកាបូអាវនៅប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២៤ជាថ្មីម្ដងទៀត។

សម្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងជួបជាមួយលោក ស៊ី ជីនពីង ជាលើកដំបូងនៅពាក់កណ្ដាលខែកញ្ញា។

បើនិយាយពីថ្នាក់ដឹកនាំចិន ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកដូចគ្នា។ សម្រាប់ប្រធានាធិបតីចិនចុងក្រោយបង្អស់ដែលកំពុងដឹកនាំប្រទេសនាពេលបច្ចុប្បន្ន គឺ លោក ស៊ី ជីន ពីង ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា ម្ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនៅកម្ពុជាកាលណោះ លោក ស៊ី ជីនពីង មេដឹកនាំប្រទេសមហាអំណាចចិន បាននាំយកគម្រោងជាច្រើន ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា។ នាពាក់កណ្ដាលខែមេសាឆាប់ៗខាងមុខនេះ លោក ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាថ្មីម្ដងទៀត៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

បណ្ឌិត គិន ភា៖ កម្ពុជា-ចិន ប្រឹងថ្នមថែចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន ទោះជួបការលំបាកជាច្រើន

កីឡា៦ នាទីutes មុន

ម៉ូតូ​៥​គ្រឿង​កំពុង​រង់ចាំម្ចាស់​សំណាង នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ថ្ងៃ​ស្អែក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក ព្រមានចិន កុំមករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារបោះពុម្ភ ឆ្នាំ២០២៥

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់គ្រឿងសង្ហារឹម ឆ្នាំ២០២៥

ព័ត៌មានជាតិ២២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៩ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម