Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា សំណូមពរប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ ៧ មករា សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សូម​មេត្តា​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​បាត់បង់​សោភ័ណភាព សណ្ដាប់ធ្នាប់ ឬ មាន​ក្លិន​មិនល្អ ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ម្ដុំ​អគារ​បុរី​កីឡា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ដោយ​ត្រង់​ចំណុច​ទីតាំង​ខាង​លើ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ដូច្នេះ​ការ​ទុក​ដាក់​សំរាម​នៅ​អគារ​មួយ​ចំនួន​គ្មាន​សណ្ដាប់ធ្នាប់​នោះ​ទេ។

អ្នកស្រី ដានី ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​អគារ​បុរី​កីឡា ប្រាប់ កម្ពុជា​ថ្មី ថា ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នៅ​លើ​អគារ​បុរី​កីឡា ហេតុ​ដូច​នេះ​ហើយ​មាន​អ្នក​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​យល់ដឹង​ពី​បញ្ហា​ការ​ទុក​ដាក់​សំរាម និង​ពេលវេលា​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​ទទួល ដោយ​ខ្លះ​ទៀត​យក​ពី​លើ​អគារ​ចុះ​មក​ដល់​ខាងក្រោម​បោះចោល ឬ ទុក​ដាក់​គ្មាន​សណ្ដាប់ធ្នាប់​តែម្ដង។

ដោយឡែក លោក ពូ ខេន ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បុរី​កីឡា​ដូចគ្នា ក៏​បាន​បន្ថែម​ដែរ​ថា ការ​ទុក​ដាក់​សំរាម​ដែល​គ្មាន​របៀបរៀបរយ​នេះ​វា​អាច​ធ្វើ​ឲ្យ​សំរាម​ទាំងអស់​នេះ​ហូរ​ចូល​តាម​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ ឬក៏​ជន់​លិច​ក្នុង​រដូវវស្សា។ ម្យ៉ាងទៀត ប្រសិន​ជា​សំរាម​នោះ​មាន​ក្លិន​មិនល្អ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ នោះ​ផង​ដែរ។ បន្ថែម​នោះ ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ខាង​លើ​នេះ​ផង​ដែរ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ប៉ែន ធឿន ប្រធាន​ការិយាល័យ​បរិស្ថាន​អនាម័យ​ខណ្ឌ ៧ មករា បាន​បញ្ជាក់​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​លោក​អភិបាល​ខណ្ឌ មន្ត្រី​ជំនាញ បាន​ធ្វើការ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​មី​សូ​ដា ក្នុង​មូលដ្ឋាន​ខណ្ឌ។ កន្លងទៅ លោក​អភិបាល​បាន​ណែនាំ​ទៅកាន់​ប្រជាពលរដ្ឋ​តាមរយៈ​វេទិកា​សាធារណៈ​របស់​ភូមិ​ឃុំ​សង្កាត់​ខណ្ឌ ត្រូវ​ទុកដាក់​វេច​ខ្ចប់​កាកសំណល់​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​បញ្ចេញ​សំរាម​តាម​ពេលវេលា​កំណត់​ម៉ោង ៦ ល្ងាច ដល់​ម៉ោង ៩ យប់ ដោយសារតែ​អគារ​បុរី​កីឡា​មាន​ចំនួន​អ្នក​រស់នៅ​ច្រើន ដូច្នេះ​ហើយ​សំរាម​ដែល​យក​មក​ចោល​គ្មាន​សណ្ដាប់ធ្នាប់​មួយ​ចំនួន អាជ្ញាធរ​ខណ្ឌ បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​បន្ថែម​ក្នុង​ការ​មក​ប្រមូល​ចេញ។ ពេលខ្លះ​មាន​​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខ្វះ​ការ​យល់ដឹង​ពី​បញ្ហា​អនាម័យ​សាធារណៈ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព។

ជាមួយគ្នា​នេះ អាជ្ញាធរ​ខណ្ឌ ៧ មករា ក៏បាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ចេញ​សំរាម​តាម​ម៉ោង​កំណត់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​នីមួយៗ បាន​កំណត់ ជៀសវាង​យក​មក​ចោល​គ្មាន​សណ្ដាប់ធ្នាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម