ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងប្រមាណជាង ៣ ០០០នាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។

លោកឧត្ដមសេនីយ៍ទោ បានបន្តថា កម្លាំងនគរបាលប្រមាណ ២ ០០០នាក់ និងមានការចូលរួមពីស្ថាប័នអង្គភាពពាក់ព័ន្ធ ដែលចំណុះឱ្យបញ្ជាការឯកភាពខេត្តសរុបប្រមាណជាង ៣ ០០០នាក់ នឹងបានបែងចែកទៅតាមគោលដៅធំៗចំនួន៦ ក្នុងនោះគោលដៅសំខាន់ៗដែលត្រូវដាក់កងកម្លាំងការពារសន្ដិសុខសុវត្ថិភាពនោះ រួមមាន ក្នុងតំបន់អង្គរចំនួន២៥គោលដៅ ក្នុងក្រុងសៀមរាប ៣៤គោលដៅ។ ដោយឡែកនៅតាមបណ្ដារមណីយដ្ឋាន តាមបណ្ដាក្រុងស្រុកផ្សេងៗទៀត ស្នងការដ្ឋានខេត្តសៀមរាប ក៏បានណែនាំឱ្យអធិការក្រុងស្រុក ត្រៀមកម្លាំងការពារឱ្យរួចជាស្រេច ដើម្បីការពារដល់ភ្ញៀវទេសចរឱ្យមានសុវត្ថិភាពល្អ។
បើតាមលោក ហួត សុធី សម្រាប់ក្នុងក្រុងសៀមរាប មានកងកម្លាំងសរុបប្រមាណ ៤០០នាក់ រួមមាន កងកម្លាំងនគរបាល និងប្រជាការពារសម្រាប់ត្រៀមជួយសម្រួលដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈដែលកម្លាំងអន្តរាគមន៍ចំនួន ២ក្រុម ព្រមទាំងម៉ូតូ១៤គ្រឿងទៀត សម្រាប់ត្រៀមទៅជួយសម្រួលបញ្ចៀសចរាចរណ៍ដែលមានការកកស្ទះនៅតាមដងផ្លូវផ្សេងៗ ទាំងក្នុងក្រុង និងក្រៅក្រុងសៀមរាប ដែលផែនការទាំងអស់បានដាក់ចេញរួចហើយ ត្រៀមតែអនុវត្តតែប៉ុណ្ណោះ៕




ដោយ៖ជុន កុសល

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ