Connect with us

ព័ត៌មានជាតិ

វិស័យអាទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសានតាមកម្មវិធីថ្មី

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថាដើម្បីជំរុញការវិនិយោគទៅកាន់ខេត្តភាគឦសានកម្ពុជាទាំង៤ រដ្ឋនឹងផ្ដល់ការលើកទឹកចិត្តដល់វិស័យអាទិភាព៣គឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលមានការជួយលើផ្នែកពន្ធដារ ពន្ធគយ ការផ្ដល់កម្ចីការប្រាក់សមរម្យ និងការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយថ្លៃដើមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពីធីប្រកាសអនុវត្តផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥-២០២៨ ” នៅព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៥ លោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងថាការលើកទឹកចិត្តនោះក៏បើកឱ្យ​សកម្មភាពអាជីវកម្មដែលមិនទាន់បានចុះបញ្ចីពន្ធដារអាចចុះបញ្ជីពន្ធដារបានដោយ​មិនទទួលពិន័យ និងបំណុលពន្ធនោះទេ ព្រមជាមួយគ្នានោះធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាក៏​នឹងផ្ដល់ឥណទានក្នុងអត្រាការប្រាក់ពិសេសដល់អ្នកវិនិយោគផងដែរ។

លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​ឱ្យដឹងដែរថារាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារជំរុញការវិនិយោគ​នៅភូមិភាគឦសានដើម្បីតាមដានអនុវត្តន៍វាយតម្លៃកម្មវិធីពិសេសនេះ និងជាច្រកចេញចូលតែមួយក្នុងការអនុម័តគម្រោង ការផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណនានាជាកញ្ចប់ទៅដល់គម្រោងវិនិយោគផងដែរ។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថារដ្ឋនឹងផ្ដល់ការលើកទឹកចិត្តពិសេសលើសពីច្បាប់វិនិយោគក្នុងតំបន់ភាគឦសានកម្ពុជា ក្នុងនោះសម្ដេចបានលើកទឹកចិត្តដល់អ្នកវិយោគក្នុងស្រុកឱ្យចូលរួមកាន់តែច្រើនផងដែរ។

សម្ដេចថា៖ «ខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសនេះពិតជាជួយបង្កើនចរន្តសេដ្ឋកិច្ចបានជាក់ស្ដែងដល់ភូមិភាគឦសាន្តរបស់យើង ហើយជោគជ័យនេះគឺកើតឡើងដោយការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋនិងឯកជន»។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តដែលមានអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ ដំណាំកសិកម្ម និង កសិ-ឧស្សា​ហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿងជាដើម សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកប​ដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក។ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បរិមាណផលនៃប្រភេទដំណាំ​ទាំ​ង​នេះ ក្នុងខេត្តទាំងបួនមានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។

កម្មវិធីពិសេសនេះត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅ​ក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយចង់ជំរុញបង្កើននូវសកម្មភាព​សេដ្ឋកិច្ចដល់បណ្ដា​ខេត្ត​ដែល​ស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធ​កម្ម​សេដ្ឋកិច្ចតាមតំបន់ និង តាមវិស័យ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ខេត្តភាគឦសាន្ត
ព័ត៌មានជាតិ១៤ នាទីutes មុន

វិស័យអាទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសានតាមកម្មវិធីថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

សេដ្ឋកិច្ច៣២ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

ព័ត៌មានជាតិ៤៧ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម