Connect with us

ព័ត៌មានជាតិ

CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បី​ស្តារ​ឥណទាន​ខូច​ ដោយសារ​បង់​យឺត

បានផុស

នៅ

ការ​ស្តារ​ឥណទាន​ខូច​ដោយសារ​ការ​បង់​យឺត មានការ​​អនុវត្ត​យន្តការ​សម្របសម្រួលដែល​មាន​ការ​ចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ​មិន​ថា​​​គ្រឹះស្ថានដែល​​ផ្តល់​កម្ចី​ឥណទាន​ និង​អតិថិជន​ជា​អ្នក​ទទួល​កម្ចីឥណទាន។ នេះ​បើ​តាម​លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការក្រុមហ៊ុនក្រេឌិតប្យួរ៉ូ ខេមបូឌា (CBC)។

នៅ​ក្នុង​កម្មវិធី​ពិសេស​ការ​ប្រើប្រាស់​ឥណទាន ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ដែល​រៀបចំ​កាល​ពី​ពេល​ថ្មីៗនេះ ឆ្លើយតប​សំនួរ​របស់​កម្ពុជា​ថ្មី​ជុំវិញ​ការ​ស្តារ​ឥណទាន​របស់​អតិថិជន​ ដែល​មាន​បញ្ហា​បង់​យឺត​ដោយសារ​រង​សម្ពាធ​សេដ្ឋកិច្ច លោក ខុម ច័ន្ទតារា​ បាន​បង្ហើប​ពី​គន្លឹះ​មួយ​ចំនួន ដើម្បីអតិថិជន​អាច​ស្តារ​ឥណទាន​ឡើង​វិញ​ដោយសារ​ការ​បង់​យឺត ខណៈ​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ (CBC) បាន​សម្របសម្រួល​បន្ថយ​ការ​កត់ត្រា​ឥណទាន​ខូច​របស់​អតិថិជន​ពី ៣ ឆ្នាំ​មក​នៅ​ត្រឹម​តែ​ ២ ឆ្នាំ ឬ ២៤ ខែ ដើម្បី​ឲ្យ​អតិថិជន​អាច​ស្តារ​ឥណទាន​ត្រឡប់​មក​ធម្មតា​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការក្រុមហ៊ុនក្រេឌិតប្យួរ៉ូ ខេមបូឌា (CBC

លោក​សង្កត់​ធ្ងន់​ថា ក្នុង​មុខជំនួញ​ចៀស​មិន​ផុត​ តែង​មាន​ចំណេញមានខាត​។ ដើម្បី​ផ្តល់​ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ស្តារ​សម្រួល​លំហូរ​ឥណទាន​ត្រឡប់​មក​ធម្មតា​វិញ ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មានឥណទាន (CBC) បាន​អនុវត្ត​យន្តការ​សម្របសម្រួល លើ​ការ​កត់ត្រា​ឥណទាន​ខូច​ដោយសារ​ការ​បង់​យឺត ដោយ​បន្ថយ​រយៈពេល​កត់ត្រា​ពី ៣ ឆ្នាំ​មក​នៅ​ត្រឹម​តែ ២ ឆ្នាំ​។

ករណី​ឥណទាន​ខូច​ដោយសារ​ការ​បង់​យឺត​មាន​កម្រិត​ខុសៗ​គ្នា។ នេះ​បើតាម​លោក ខុម ច័ន្ទ​តារា។ ​ការ​ស្តារ​ឥណទាន​ឡើង​វិញ គឺ​តាមរយៈ​ដែល​អតិថិជន​ត្រូវ​ព្យាយាម​បង់​ឲ្យ​ទៀងទាត់​ឡើង​វិញ​លើ​ឥណទាន​ដែល​បង់​យឺត។ ការ​បង់​ទៀងទាត់ឡើង​វិញ ​ក្នុង​រយៈ​ពេល ២ ឆ្នាំ ប្រព័ន្ធ​ចែករំលែក​ឥណទាន​នឹង​ត្រឡប់​មក​ធម្មតា​វិញ ហើយ​ឥណទាន​វិជ្ជមាន​នឹង​ត្រូវ​កត់​ត្រាទុក​​រហូត​ដល់ ១០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ វិនាទី មុន

CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បី​ស្តារ​ឥណទាន​ខូច​ ដោយសារ​បង់​យឺត

ជីវិតកម្សាន្ដ១ នាទីute មុន

តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដី​អា​មេ​រិ​ក

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ខេត្តភាគឦសាន្ត
ព័ត៌មានជាតិ២២ នាទីutes មុន

វិស័យអាទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសានតាមកម្មវិធីថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម