ព័ត៌មានជាតិ
ថ្ងៃនេះ ខណ្ឌឫស្សីកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់២៩នាក់
ក្រសួងសុខាភិបាល បានប្រកាសថានៅថ្ងៃនេះ គ្រាន់តែខណ្ឌឫស្សីកែវមួយ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៩នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៥០នាក់ នៅរាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់រដ្ឋបាលសូមបញ្ជាក់ថា បើគិតត្រឹមវេលាម៉ោង២០ និង៥៣នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អ្នកវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងខណ្ឌឫស្សីកែវ សរុបចំនួន ៥៣ នាក់ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន ៥៨៣ នាក់នៅតាមទីតាំងចត្តាឡីស័កសរុបចំនួន ៣០កន្លែងនិងទីតាំង ០៦ កន្លែង បានបញ្ចប់វិធានការចត្តាឡីស័ក និងបានបើកដំណើរការឡើងវិញ។
ក្រសួងបានបន្តថា ថ្ងៃនេះក្រសួងរកឃើញមានអ្នកឆ្លងសរុបចំនួន៥៥នាក់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៥០ ខេត្តកណ្តាល១នាក់ សៀមរាប១នាក់ ត្បូងឃ្មុំ១នាក់ កំពង់ធំ១នាក់និងខេត្តព្រះសីហនុ១នាក់។ គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានឆ្លងជំងឺកូវីដ១៩សរុបចំនួន១៨៧២នាក់ អ្នកជាសះស្បើយចំនួន១០៥៦នាក់និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៨០៩នាក់ ព្រមទាំងអ្នកស្លាប់ចំនួន៧នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ភ្នំពេញប្រកាសអាសន្ន តែមួយថ្ងៃ ផ្ទុះអ្នកឆ្លងកូវីដ ៥០ នាក់ទៅហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៨ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤