ព័ត៌មានជាតិ
លេចសម្រស់ថ្មីខាងមុខព្រះអង្គធំភ្នំសំពៅ ជាមួយការរៀបចំសួន បំពាក់ភ្លើងបំភ្លឺកាន់តែស្រស់ស្អាត
នៅខាងមុខរូបព្រះអង្គធំនៅរមណីយដ្ឋានភ្នំសំពៅ ក្រុមបច្ចេកទេសកំពុងរៀបចំសួនរួមទាំងបំពាក់ភ្លើងបំភ្លឺបន្ថែម ដើម្បីលើកសម្រស់និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរមកលេងកម្សាន្ត នៅគោលដៅតំបន់ទេសចរណ៍ដ៏ល្បីក្នុងខេត្តបាត់ដំបង។
បើទោះសួនច្បារដែលកំពុងរៀបចំនៅមិនទាន់រួចរាល់ ១០០ ភាគរយ ប៉ុន្តែក៏ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរបណ្តើរៗ ខណៈឱកាសបុណ្យចូលឆ្នាំថ្មីក៏កាន់តែខិតជិតមកដល់។


បើតាមប្រភពមេការទទួលខុសត្រូវមួយរូបបានប្រាប់ថា ក្រោយមានការកែលម្អសួននៅបរិវេណខាងមុខព្រះអង្គធំ នឹងកាន់តែលើកសម្រស់ទាក់ទាញភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ ជាពិសេសពេលរាត្រីក៏ត្រូវបានរៀបចំបំពាក់ភ្លើងបំភ្លឺកាន់តែស្រស់ស្អាតថែមទៀត។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា សួនកម្សាន្តដែលបានសាងសង់នៅលើទីធ្លាខាងមុខរូបព្រះអង្គធំ ក្រុមជាងកំពុងបំពាក់បណ្តាញភ្លើងដើម្បីត្រៀមឲ្យភ្ញៀវមកលេងកម្សាន្តជាបណ្តើរៗក្នុងពេលរាត្រី បើទោះការសាងសង់មិនទាន់សម្រេចបាន ១០០ ភាគរយក្តី។


លោកថា តាមគោលដៅសំខាន់ៗនៅលើបរិវេណទីធ្លាទាំងមូល ត្រូវបានបំពាក់ភ្លើងជាច្រើន ដើម្បីទទួលភ្ញៀវមកកម្សាន្តពេលរាត្រី រួមទាំងការបំពាក់អំពូលភ្លើងសូឡា ១០០ ដើមបន្ថែមទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍។
បើតាមលោក ហម អរុណ គោលដៅទេសចរណ៍ភ្នំសំពៅក្នុងខេត្តបាត់ដំបង នឹងដាក់ជាគោលដៅទេសចរណ៍សាសនាដ៏ធំជាងគេនៅខេត្តទិសប៉ែកពាយព្យនៃប្រទេសកម្ពុជា៕
អត្ថបទ÷សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា