Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ កម្ពុជា បានកំណត់មហិច្ឆតាខ្លួនប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០

បានផុស

នៅ

លោក ហេង សួរ សង្កត់​ធ្ងន់​ថា កម្ពុជា បាន​កំណត់​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ប្រែក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្កត់​ធ្ងន់​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​លោកស្រី Mia Seppo ជំនួយការ​អគ្គនាយក​ទទួល​បន្ទុក​ការងារ និង​កិច្ច​គាំពារ​សង្គម នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ០៨ ខែ​មេសា ឆ្នាំ ២០២៥។

នា​ឱកាស​នោះ លោក ហេង សួរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សម្រាប់​កិច្ចសហការ​ដ៏​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ការងារ យុវជន កិច្ច​គាំពារ​សង្គម និង​កំណែទម្រង់​គោលនយោបាយ​ការងារ​ជាដើម។

លោក ហេង សួរ បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​ជ្រើសរើស​ប្រទេស​កម្ពុជា សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​គោលនយោបាយ​កាតាលីករ​សកល​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី ០១ (Asia Pacific Global Accelerator Policy Forum) នៅ​ពេលនេះ។

លោក​រដ្ឋមន្ត្រី គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម នៃ​វេទិកា​គោល​នយោបាយ​កាតាលីករ​សកល​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​អាច​ជួយ​បណ្ដា​ប្រទេស​នានា​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDG)។ ប្រទេស​កម្ពុជា បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន រដ្ឋាភិបាល ស្ថាប័ន​អន្តរជាតិ ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​រួមគ្នា​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កាតាលីករ​សកល​ស្ដីពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បន្ថែម​ថា នៅ​ក្រោម​គោលនយោបាយ​កាតាលីករ​សកល (GA) ក៏​អាច​ជួយ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​សមរម្យ និង​កម្មវិធី​គាំពារ​សង្គម​របស់​កម្ពុជា ឲ្យ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​វា​ក៏​អាច​ជួយ​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​កម្ពុជា​ផង​ដែរ។

លោក​រដ្ឋមន្ត្រី សង្កត់​ធ្ងន់​ថា «កម្ពុជា បាន​កំណត់​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ប្រែក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០»។

លោក​រដ្ឋមន្ត្រី សង្កត់​ធ្ងន់​ទៀត​ថា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ខាង​លើ​នេះ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច គឺជា​រឿង​ចាំបាច់ ដូច្នេះ​ហើយ​បាន​ជា​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​កិច្ច​គាំ​ការពារ​សង្គម​ដល់​ពលរដ្ឋ​កម្ពុជា។

ជាមួយ​នេះ លោកស្រី Mia Seppo បាន​កោតសរសើរ​ចំពោះ​ការ​លើកឡើង​របស់ លោក​រដ្ឋមន្ត្រី ស្ដីពី​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ចំណាត់ថ្នាក់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច (LDC)។

លោកស្រី គូស​បញ្ជាក់​ដែរ​ថា អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​ការ​ស្ទង់មតិ នៃ​កម្មវិធី​ទីផ្សារ​ការងារ​នៅ​កម្ពុជា។

លោកស្រី ក៏បាន​អរគុណ លោក​រដ្ឋមន្ត្រី ហេង សួរ ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​គោលនយោបាយ​កាតាលីករ​សកល​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី ០១ នៅ​ពេលនេះ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៩ វិនាទី មុន

វីតាល់រៀបចំពិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំបំផុតប្រចាំឆ្នាំលើកទី៨ នៅវត្តចំពុះក្អែក

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ប្អូន​ស្រី​លោក គីម ផ្ដាំ​អាមេរិក​​កុំ​ឲ្យដេក​ស្រមៃ​ទាំង​ថ្ងៃ​ថា កូរ៉េ​ខាង​ជើងបញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​

ព័ត៌មានជាតិ១ នាទីute មុន

លោក ហេង សួរ ៖ កម្ពុជា បានកំណត់មហិច្ឆតាខ្លួនប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមក្នុងឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០

ព័ត៌មានជាតិ៧ នាទីutes មុន

លេចសម្រស់ថ្មី​ខាងមុខព្រះអង្គធំភ្នំសំពៅ ​ជាមួយ​ការ​រៀបចំ​សួន បំពាក់​​ភ្លើង​បំភ្លឺ​កាន់តែ​​ស្រស់​ស្អាត

កាំភ្លើងAK
សន្តិសុខសង្គម៧ នាទីutes មុន

បុរសម្នាក់កាន់កាំភ្លើងAK ដើររកគូទំនាស់ដើម្បីសងសឹក

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម