Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តវត្តភ្នំ កៀកថ្ងៃមកដល់ ការរៀបចំតុបតែងលម្អកាន់តែជិតរួចរាល់

បានផុស

នៅ

ខណៈ​ពេលវេលា​កាន់តែ​រំកិល​កៀក​ខិត​ចូល​មក​ដល់ ការ​រៀបចំ និង​តុបតែង​លម្អ ត្រៀម​សង្ក្រាន្ត​វត្តភ្នំ ក៏​កាន់តែ​ជិត​រួចរាល់ ដើម្បី​ជា​ការ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំម្សាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​សង្កេតឃើញ​ក្រុម​មន្ត្រី​ជំនាញ កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​ទាំង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​ជុំវិញ​តំបន់​វត្តភ្នំ ដោយ​តុបតែង​លម្អ​តាម​បែប​ប្រពៃណី​របស់​ខ្មែរ​ជាច្រើន ដើម្បី​បង្ហាញ​ពី​អរិយធម៌ និង​វប្បធម៌​របស់​ប្រទេសជាតិ។

ប្រជាពលរដ្ឋ សម្តែង​ក្តីសប្បាយ​រីករាយ ខណៈ​សង្ក្រាន្ត​កាន់តែ​កៀក​ខិតចូល​មកដល់ អារម្មណ៍​របស់​ពួកគាត់​រំភើប និង​រំពៃ​ខ្ពស់​ថា នឹង​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ជាមួយ​កម្មវិធី​សប្បាយ​ភាព​ផ្សេងៗ ពិសេស​ការ​លេង​ល្បែង​ប្រពៃណី​របស់​ខ្មែរ ដែល​នឹង​រៀបចំ​ឡើង​យ៉ាង​អធិកអធម នៅ​ថ្ងៃ​រៀបចំ​សង្ក្រាន្ត។ ប្រជាពលរដ្ឋ​ជាច្រើន បាន​នាំគ្នា​មកលេង​កម្សាន្ត និង​ថតរូប​អនុស្សាវរីយ៍ ទីតាំង​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែល​ជា​ទីកន្លែង​រៀបចំ​សង្ក្រាន្ត។

ភ្ញៀវ​អន្តរជាតិ ដែល​បាន​អញ្ជើញ​មកលេង​កម្សាន្ត​កម្ពុជា​លើកដំបូង បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​រៀបចំ ព្រោះ​ពួកគាត់​ពុំ​ធ្លាប់​ឃើញ​ពី​ការ​រៀបចំ​បែបនេះ​កន្លងមក​នោះ​ឡើយ។ ពួកគាត់​សរសើរ​ការ​រៀបចំ​ថា ប្លែក​ភ្នែក និង​មាន​ភាព​ទាក់ទាញ។

សូម​បញ្ជាក់​ថា សង្ក្រាន្ត​វត្តភ្នំ ឆ្នាំនេះ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១៤ , ១៥ និង ១៦ ខែ​មេសា ឆ្នាំ ២០២៥ ខាងមុខ។ ក្នុង​កម្មវិធី​ដដែល​នោះ អាជ្ញាធរ នឹង​ត​ភ្ជាប់​កម្មវិធី​ទៅ​ជាមួយ​ផ្លូវ​ថ្មើរជើង Walk street ផង​ដែរ ពោល​នៅ​លើ​តីរវិថី​ព្រះស៊ីសុវត្ថិ គិត​ពី​មហាវិថី​បក្សី​ចាំ​ក្រុង ដល់​មុខ​ព្រះបរមរាជវាំង នឹង​ត្រូវ​បិទ​ចរាចរណ៍​ធ្វើដំណើរ​ទាំងស្រុង ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ និង​បណ្តា​ភ្ញៀវ​ជាតិ-អន្តរជាតិ អាច​ដើរ​លេង​កម្សាន្ត​សប្បាយ​ដោយ​សេរី៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែង​ប្រទេសណាមួយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

Sokha Hotels

ព័ត៌មានពេញនិយម