ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមានប្រើវិធានការច្បាប់ចំពោះជនក្លែងគេហទំព័រ Cambodia e-Arrival
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសបដិសេធចំពោះគេហទំព័រ ដែលមានអាសយដ្ឋាន https://cambodia-e-arrival.com គឺមិនមែនជាគេហទំព័រស្របច្បាប់ ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ប្រើប្រាស់ក្នុងការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជានោះឡើយ។

តាមការអះអាងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺគេហទំព័រផ្លូវការនៃប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ទទួលការអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជាមានតែមួយគត់ ដែលមានអាសយដ្ឋាន www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival។
ការអះអាងជាថ្មីម្តងទៀតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺដើម្បីឱ្យអ្នកធ្វើដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលទៅគេហទំព័រសម្រាប់ការបំពេញព័ត៌មានសលាកបត្រតាមប្រព័ន្ធអេឡិចត្រូនិក ដោយពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងការចូលទៅគេហទំព័រក្លែងបន្លំ ដែលនាំឱ្យខាតបង់ថវិកា ឬលួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា សម្រាប់ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា តាមរយៈតំណភ្ជាប់ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival ពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ លើកលែងតែថ្លៃកម្រៃទិដ្ឋាការប៉ុណ្ណោះ។
ទន្ទឹមនោះ ជនណាដែលបង្កើតគេហទំព័រ ឬ កម្មវិធីក្លែងបន្លំនានាក្នុងរូបភាពដើម្បីបោកប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ នេះជាការព្រមានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈសេចក្ដីបំភ្លឺ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី