ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍
លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយយ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៍។

ការសង្ឃឹមនេះ ក្នុងឱកាស លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និង សហការី បានអញ្ជើញមកជូនពរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដល់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ មេសា នាឱកាសកម្ពុជាកំពុងត្រៀមខ្លួនទទួលអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ១៤ ,១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

នាឱកាសនោះ លោក ង្វៀន មិញវូ លើកឡើងថា លោកបានមើលឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដល់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍ។ លោកសង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយយ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៍។

ទន្ទឹមនេះដែរ លោក ឃួង ស្រេង បានអបអរសាទរចំពោះ លោក ង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗ នេះ ដែលបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា-វៀតណាម ការពូនជ្រំសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំង ០២ លើគ្រប់វិស័យ តាមរយៈការជួយគ្នាទៅវិញទៅមកក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំង ០២ ឆ្នាំ ២០៣០ និង ២០៥០ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
អត្ថបទ ៖ ស្រីរ័ត្ន





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា