ព័ត៌មានជាតិ
លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ
អនុប្រធានទី១ រដ្ឋសភាលោកកិត្តិសេដ្ឋបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់មន្ត្រីអគ្គលេខាធិការដ្ឋារដ្ឋសភាដែលបានចូលនិវត្តន៍ទាំងអស់ ដែលធ្លាប់បានខិតខំបំពេញការងារកាលពីកន្លងមក និងសូមឱ្យពួកគេចងចាំនូវអនុស្សាវរីយ៍ការងារដែលល្អៗធ្វើជាក្ដីសុខផ្លូវចិត្តបន្ទាប់ពីចំណាយពេលដើម្បីជាតិមាតុភូមិអស់ជាច្រើនឆ្នាំមក។

ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជនកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើថាក្នុងជីវិតការងារជាមន្ត្រីរាជការមានទាំងល្អ និងមិនសូវល្អ ទោះជាយ៉ាងណាសូមបោះចោលនូវអនុស្សាវរីយ៍ដែលមិនល្អហើយរក្សាអនុស្សាវរីយ៍ដែលល្អៗ ដែលមន្ត្រីធ្លាប់សាងជាមួយគ្នាដើម្បីជួយឱ្យយើងមានសេចក្ដីសុខ។
លោកក៏សង្ឃឹមថាមន្ត្រីដែលបានចូលនិវត្តន៍បន្ទាប់ពីទម្លាក់បន្ទុកការងារហើយមានវេលាច្រើនថែរក្សាសុខភាព ធ្វើលំហាត់ប្រាណដើម្បីសុខភាពល្អរឹងមាំនឹងបានជួបមុខគ្នារាល់ពិធីជួបជុំមន្ត្រីចូលនិវត្តន៍រាល់ឆ្នាំផងដែរ។

គួរឱ្យដឹងដែរថា អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលនិវត្តន៍ នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ការតភ្ជាប់មនោសញ្ចេតនារវាងមន្រ្តីជំនាន់មុន ជាមួយមន្រ្តីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ភាពកក់ក្តៅ និងការគិតគូរដល់ អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ ជាច្រើន ក្នុងការបម្រើអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាសង្គមជាតិទំាងមូលនាពេលកន្លងមក៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល