Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចំណាយជាង ១២២ប៊ីលាន រៀល ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងវិបត្តិកូវីដ-១៩ ជុំទី៤ លើកទី២

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋអស់ជាង ១២២,៦៧៧លាន រៀល ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៤ លើកទី២ ដែលទើបបញ្ចប់នៅល្ងាចម្សិលមិញនេះ ដោយកម្មវិធី ជុំទី៤ លើកទី៣ ចាប់អនុវត្តពីថ្ងៃទី២៥ ខែមីនានេះ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០ ការបើកឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ១៩ ជុំទី៤ លើកទី២ ត្រូវបានបញ្ចប់។

លោក ឈួរ សុបញ្ញា បានឱ្យដឹងទៀតថា ដោយគិតទាំងនៅទីប្រជុំជនក្នុងរាជធានី ក្រៅរាជធានី និងជនបទ គ្រួសារកម្រិត១មានចំនួនសរុប ២៦៦,៦២៤គ្រួសារ គ្រួសារកម្រិត២មានចំនួនសរុប ៤២៥,៤៦៨គ្រួសារ គិតជាសមាជិកនៃគ្រួសារទាំងពីរមានចំនួនសរុប ២,៧៤៤,៣០១នាក់ ដោយប្រើថវិកាសរុបចំនួន ១២២,៦៧៧,៣៩២,០០០រៀល (មួយរយម្ភៃពីរប៊ីលាន ប្រាំមួយរយចិតសិបប្រាំពីរលាន បីរយកៅសិនពីរពាន់រៀល)។

លោក ឈួរ សុបញ្ញា បានឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋភិបាលបានផ្ដល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ១៩ ដោយចំណាយថវិការដ្ឋចំនួន ១,០៤៤,៩៩៣,២៣៦,០០០ រៀល (មួយពាន់សែសិបបួនប៊ីលាន ប្រាំបួនរយកៅសិបបីលាន ពីររយសាមសិបបីពាន់ រៀល) ស្មើនឹង ២៦១.២៥ លានដុល្លារអាមេរិក។

លោក ឈួរ សុបញ្ញា បានឱ្យដឹងទៀតថា សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយិទ្ធនឹងជំងឺកូវីដ-១៩។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលមកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៩លើករួចមកហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម