Connect with us

ព័ត៌មានជាតិ

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

បានផុស

នៅ

កោះកុង ៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា ការងារគ្រប់គ្រងគ្រោះមហន្តរាយមិនធ្វើឡើងតែសម្រាប់ខែប្រាំង ឬខែវស្សានោះទេ ពោលគឺត្រូវទប់ទល់ពីចម្ងាយអោយបានល្អជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងបែបនេះ របស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។

លោកជាអនុប្រធានទី១ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គូសបញ្ជាក់នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ទៀតថា មន្ទីរអង្គភាពជុំវិញខេត្តកោះកុង ត្រូវធ្វើសេនាធិការឱ្យដិតដល់សម្រាប់អភិបាលរងខេត្តទទួលបន្ទុក អំពីយន្តការគ្រប់គ្រងគ្រោះមហន្តរាយនានា ដើម្បីឆ្លើយតបប្រតិបត្តិការជួយអន្តរាយគមន៍សង្រ្គោះបានទាន់ពេលវេលា។

ទោះយ៉ាងណាលោក គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចប្រឹងប្រែងដោះស្រាយសង្រ្គោះដល់ពលរដ្ឋបានត្រឹមត្រូវ ពេលមានគ្រោះមហន្តរាយនីមួយៗ កើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈជម្លៀសទីទួលសុវត្ថិភាព ផ្តល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។

ដើម្បីឱ្យយន្តការគ្រប់គ្រងគ្រោះមហន្តរាយប្រព្រឹត្តបានរលូន លោកទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តតាមដានពិនិត្យដោះស្រាយ និងផ្សព្វផ្សាយអប់រំណែនាំវិធីបង្ការទប់ស្កាត់ឱ្យបានល្អប្រសើរ ដើម្បីបញ្ចៀសការបង្កជាគ្រោះមហន្តរាយធំៗកើតមានឡើង។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៩ខែមេសា ឆ្នាំ២០២៥ថា ឆ្នាំ២០២៤កន្លងទៅ ខេត្តមានគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងគ្រោះធម្មជាតិចំនួន២៤លើក ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ៨៨គ្រួសារ សាលារៀន វត្តអារាម ក្នុងរលំផ្ទះជាច្រើនខ្នង។ ក្នុងនោះមានមនុស្សលង់ទឹក និងរន្ទះបាញ់សម្លាប់ចំនួន១១លើកផងដែរ។

លោកអភិបាលរងខេត្ត បានបន្តថា អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានវិធានការគ្រប់គ្រងទប់ស្កាត់បង្ការបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នការនយោបាយណាឡើយ។ ទៀតសោត បានផ្សព្វផ្សាយអប់រំពីវិធីបង្ការអំពីអាកាសធាតុ គ្រោះមហន្តរាយជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុនលេខ១២៩៤ ដោយមានអ្នកចុះឈ្មោះជាង៣ពាន់នាក់។ អាជ្ញាធរបន្តពង្រឹង និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយជាប្រចាំ។

អាជ្ញាធរខេត្តកោះកុង ក៏មានបញ្ហាប្រឈមដែរ គឺខ្វះការិយាល័យការងារ មធ្យោបាយធ្វើដំណើរ សម្ភារៈឧបតករណ៍បច្ចេកទេសក្នុងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។ អង្គការដៃគូធ្វើសកម្មភាពគាំទ្រមានចំនួនតិចតួច និងតាមបណ្តាលស្រុកងាយរងគ្រោះពុំទាន់មានទីតាំងសុវត្ថិភាពសមរម្យសម្រាប់ជម្លៀសពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ននៅពេលមានទឹកជំនន់ម្តងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

Sokha Hotels

ព័ត៌មានពេញនិយម