Connect with us

ព័ត៌មានជាតិ

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

បានផុស

នៅ

ភ្នំពេញ ៖ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជា​មួយ​នឹង​ការទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator) និង​បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា​គោលនយោបាយ​កាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ថ្លែងក្នុងកម្មវិធីបិទវេទិកានាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏មានសារសំខាន់នេះ និងបញ្ចប់ទៅប្រកបដោយភាគជោគជ័យ ទទួលបានលទ្ធផលផ្លែផ្កា។ ការយល់ដឹង បទពិសោធន៍របស់គ្រប់ភាគីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវេទិកានេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីធ្វើជាធាតុចូលទៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator)។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះដែរ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។

គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះ មិនមែនជាគំនិតផ្តួចផ្តើមថ្មីទេ ផ្ទុយទៅវិញ វាគឺជាវេទិកាកាតាលីករដែលត្រូវបានបង្កើតឡើងដើម្បីឱ្យរដ្ឋាភិបាល និយោជក អង្គការកម្មករ និងដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាការឆ្លុះបញ្ចាំង និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលផ្តល់អាទិភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចស្របតាមស្តង់ដារអន្តរជាតិ។

បន្ថែមពីនេះទៀត លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាអាទិភាពដ៏សំខាន់មួយ ដើម្បីចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារសង្គមនៅកម្ពុជា និងចូលរួមសម្រេចនូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ២០ នាទីutes មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ១ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម