Connect with us

ព័ត៌មានជាតិ

មិនទាន់ដល់ថ្ងៃចូលឆ្នាំ ពលរដ្ឋសម្រុកចេញ​ដើរកម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង

បានផុស

នៅ

តាមគោលដៅនៃរមណីយដ្ឋាននៅក្នុងខេត្តបាត់ដំបងសំខាន់ៗមួយចំនួន ប៉ុន្មានថ្ងៃមកនេះសង្កេតឃើញមានប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី បានសម្រុកដើរ​កម្សាន្ត​​បើ​ទោះ​មិន​ទាន់ដល់ថ្ងៃ​ចូលឆ្នាំ​ក៏ដោយ។

ម្ចាស់រមនីយដ្ឋានទេសចរណ៍​មួយចំនួនបានប្រាប់ថា ប៉ុន្មានថ្ងៃមកនេះមានភ្ញៀវទេសចរ​ដើរកម្សាន្តច្រើន ហើយភាគច្រើនជាពលករ​មកពីថៃបាននាំទាំងក្រុមគ្រួសារមកលេង​កម្សាន្ត​ ជាពិសេសនៅតាមគោលដៅទេសចរណ៍​ធម្មជាតិ​ដែល​មានប្រភពទឹកជ្រោះ​ដើម្បី​ងូតទឹកកម្សាន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពលករនៅប្រទេសថៃ អ្នកស្រី យ៉ាត ឌីណា បានឲ្យដឹងថា អ្នកស្រីរស់នៅក្នុងស្រុកសំឡូត ហើយ​បានទៅធ្វើជាពលករនៅប្រទេសថៃជាច្រើនឆ្នាំមក​ហើយ មិនដែលបានជួបជុំគ្រួសារទេ ដើម្បីរកសេដ្ឋកិច្ចផ្គត់ផ្គងគ្រួសារឲ្យបានសមរម្យ ហើយ​នៅ​ពេល​​មាន​បុណជាតិធំៗ​ម្តងទើបបានមកជួបជុំគ្នា។

អ្នកស្រីបន្តថា អ្នកស្រី​បាន​ទៅធ្វើពលករនៅថៃជាមួយប្តីជាង ១០ ឆ្នាំ ហើយ​មួយឆ្នាំទើបបានមកជួប​ជុំបងប្អូនឪពុកម្តាយជាពិសេស​អំឡុងថ្ងៃចូលឆ្នាំ។

បើតាមម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយស្រុកសំឡូត លោក ម៉ុន លី បានឲ្យដឹងថា ក្រោយមានការស្ងប់​ស្ងាត់អស់មួយរយះ នៅប៉ុន្មានថ្ងៃនេះមានភ្ញៀវមកកម្សាន្តជាបណ្តើរៗពិសេសភ្ញៀវដែលទើបត្រឡប់ពីប្រទេសថៃ និងមានអ្នកពីចម្ងាយមួយចំនួនផង។

អ្នកស្រី សាឃឿន ពលរដ្ឋ​រស់នៅស្រុកបាណន់បានឲ្យដឹងដែរថា តំបន់ទេសចរណ៍ដែលអ្នកស្រីច្រើននាំគ្រួសារទៅកម្សាន្ត គឺរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយសំឡូត ព្រោះទីនោះមានទេសភាពល្អ មើលទៅដូចវាលខ្សាច់នៅសមុទ្រដែរនិងអមដោយម្លប់ដើមឈើយ៉ាងត្រជាក់នៅក្បែរមាត់ទឹក។ នៅទីនោះ អ្នកស្រី​ក៏ចាប់អារម្មណ៍​សេវាម្ហូបអាហារ​សម្រាប់​បម្រើដល់​​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា បើតាមការសង្កេតរបស់លោក ក្រោយមានពលករខ្មែរយ៉ាងច្រើនបានវិលមកស្រុកកំណើតដើម្បីចូលរួមក្នុងពិធីឆ្លងឆ្នាំសកល មួយ​ចំនួន​ក៏បាននាំក្រុមគ្រួសារដើរកម្សាន្តតាមរមណីយដ្ឋានសំខាន់ៗមួយចំនួនយ៉ាងច្រើន។

លោកបន្តថា រមណីយដ្ឋានមួយចំនួនក្នុងខេត្តបាត់ដំបងដែលមានប្រភពទឹកជ្រោះ គឺមានភ្ញៀវមកលេងច្រើន ស្របពេលអាកាសធាតុកំពុងមានក្តៅ​ផង៕


អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

ដំណឹង​ដ៏​រីក​រាយ ​ថ្នាក់ដឹក​នាំ​ក្រុង​ឡុងប៊ីច ប្តេជ្ញា​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ​កីឡា​អូឡាំពិក

កីឡា៨ នាទីutes មុន

ពេទ្យ​ចិត្ត​ធម៌​ ម៉ុត​ ណូវែល​ ​លោក​នៅ​តែ​បន្ត​ជួយ​ព្យាបាល​អ្នក​ប្រដាល់​ដដែល​ទេ​ គ្រាន់​តែ​អត់​សូវ​​បង្ហោះ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ចិន​ ប្រាប់​ឲ្យ​អាមេរិក​កុំភ្ជាប់ក្រុង​ប៉េកាំង​ទៅ​ពាក់ព័ន្ធ​នឹង​​បញ្ហា​ព្រែកជីកប៉ាណាម៉ា

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ និងទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

លោក ហ្សេលេនស្គី៖ រុស្ស៊ីកំពុងទាញចិន ឲ្យមកចូលរួមក្នុងសង្គ្រាមដែរហើយ

Sokha Hotels

ព័ត៌មានពេញនិយម