Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងវត្ថុសក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា សមាជិក-សមាជិកា និងរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ នាឱកាសចូលឆ្នាំថ្មី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បួងសួង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក​ តាម​ជួយ​បីបាច់​ថែរក្សា​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ សូម​ទទួលបាន​នូវ​សុខភាព​បរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺ​ថ្លា អាយុ​យឺនយូរ ដើម្បី​រួមចំណែក​បំពេញភារកិច្ច ឱ្យ​ទទួលបាន​ជោគជ័យ​ថ្មីៗ​ បន្ថែមទៀត ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​ នា​ឱកាស​ចូលឆ្នាំថ្មី​ ដែល​នឹង​មក​ដល់​នៅ​ឆាប់ៗ​ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ធ្វើ​ពិធី​នេះ​ក្នុងពេល​អញ្ជើញ​សូត្រមន្ត​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (​វិមាន​ ៧​ មករា​) ស្ថិតក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ពុធ ១២​ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹងថ្ងៃទី ​៩ ខែមេសា ឆ្នាំ ២០២៥។

សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ក៏ដូចជា​ឆ្នាំ​នេះដែរ នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត បង្សុកូល ​ជូន​ដល់​វិញ្ញាណក្ខន្ធ​អតីត​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ព្រមទាំង​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធ​ពរជ័យ សិរី​មង្គល ទទួល​អំណរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្ត​ឆស័ក ព​.​ស​.២៥៦៩ ដែល​នឹង​ឈាន​មកដល់​នៅ​ពេល​ខាងមុខនេះ។

ក្នុង​ពិធី​នោះ​ផងដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក្នុងនាម​ សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី គ្រឿង​សក្ការៈ​នានា ថ្វាយ​ព្រះរតនត្រ័យ ដល់​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត ស្វាធ្យាយ​ជយ​ន្តោ ជ័យ​មង្គល និង​សូម​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា សូម​ទទួល​បាន​នូវ​សុខភាព​បរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺ​ថ្លា អាយុ​យឺនយូរ ដើម្បី​រួមចំណែក​បំពេញភារកិច្ច​ឱ្យ​ទទួល​បាន​ជោគជ័យ​ថ្មីៗ បន្ថែម​ទៀត ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគម​កាយឫទ្ធិ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឱ្យ​ជួប​សេចក្តីសុខ សន្តិភាព ជៀស​ផុតពី​គ្រោះធម្មជាតិ ជៀស​ផុតពី​ជំងឺ​ឧបទ្រពចង្រៃ​ផ្សេងៗ និង​ទទួល​បាន​នូវ​សេចក្តី​ចម្រើន​គ្រប់ៗ​ គ្រួសារ ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៩ នាទីutes មុន

លោក Ronaldinho ចុចឈ្មោះកីឡាករ​ម្នាក់​ដ៏​ភ្ញាក់ផ្អើល ជាកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ន

ព័ត៌មានជាតិ២៦ នាទីutes មុន

មិនទាន់ដល់ថ្ងៃចូលឆ្នាំ ពលរដ្ឋសម្រុកចេញ​ដើរកម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៥០ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងវត្ថុសក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា សមាជិក-សមាជិកា និងរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ នាឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម