Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ និងទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី

បានផុស

នៅ

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាម បានផ្លាស់ប្ដូរយោបល់គ្នាពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជាក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការស្វាគមន៍ចំពោះលោក ង្វៀន មិញវូ ដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅកម្ពុជាពេលនេះ។

លោក ង្វៀន មិញវូ បានអរគុណក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសប្រមុខក្រសួងមហាផ្ទៃ ដែលបានផ្តល់កិច្ចសហការជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា​​ ក្នុងបុព្វហេតុរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពេលកន្លងមក។ លោក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានភាពរីកចម្រើនជាលំដាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

ចិន​ ប្រាប់​ឲ្យ​អាមេរិក​កុំភ្ជាប់ក្រុង​ប៉េកាំង​ទៅ​ពាក់ព័ន្ធ​នឹង​​បញ្ហា​ព្រែកជីកប៉ាណាម៉ា

ព័ត៌មានជាតិ៣៧ វិនាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ និងទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ហ្សេលេនស្គី៖ រុស្ស៊ីកំពុងទាញចិន ឲ្យមកចូលរួមក្នុងសង្គ្រាមដែរហើយ

បង្គា
សន្តិសុខសង្គម៣ នាទីutes មុន

មន្ត្រីជំនាញរកឃើញបង្គាស្រស់នាំចូលពីប្រទេស​វៀតណាម មានសារធាតុគីមីហាមឃាត់

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាពប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម