ព័ត៌មានជាតិ
គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ, ប្រមុខការទូតកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមនូវទំនាក់ទំនងប្រទេសទាំងពីរ
ដើម្បីអបអរខួប៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ថៃ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) គ្រោងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងឆ្នាំនេះ។ តាមរយៈដំណើរទស្សនកិច្ចនាពេលខាងមុខ រដ្ឋមន្ត្រីការបរទេសកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ទោះជាមានដំណឹងនូវការត្រៀមបំពេញទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ មកកាន់ប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតណាមួយជុំវិញដំណើរទស្សនកិច្ចនេះបាននៅឡើយទេ។
នៅក្នុងជំនួបជាមួយលោកឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំកម្ពុជា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍របស់កម្ពុជានូវដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងថៃ។ នេះជាសម្រង់សម្ដីដែលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកឯកអគ្គរាជទូតថៃ ក៏បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្នុងឱកាសនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
ជំនួបរវាងភាគីទាំងពីរដែលផ្ដោតការពិភាក្សាលើការរពង្រឹងកិច្ចសហប្រតិបត្តិការ ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧៥នៃទំនាក់ទំនងការទូតនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងលោក ទុន ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីរបស់ថៃ បានសម្តែងក្ដីពេញចិត្តចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ដែលស្តែងឡើងតាមរយៈកំណើននៃការប្រាស្រ័យទាក់ទងលើគ្រប់វិស័យ។

បន្ថែមពីគម្រោងទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ មកកម្ពុជា នាឱកាសខួប៧៥ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោករដ្ឋមន្ត្រីការបរទេស និងលោកឯកអគ្គរាជទូតថៃ បានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំនូវព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ជាច្រើនកន្លងមក រួមមាន ការប្រកួតកីឡាបាល់ទាត់មិត្តភាព និងការប្រកួតរត់ប្រណាំងរវាងប្រទេសទាំងពីរ ឆ្នាំ២០២៥ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាដើម។
បើតាមសេចក្ដីប្រកាសដដែល ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត ក៏បានឯកភាពគ្នាលើការពន្លឿនការបញ្ចប់ផែនការសកម្មភាពរួមក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ និងបានពិភាក្សារៀបចំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងថៃ នៅប្រទេសថៃនាឆ្នាំនេះផងដែរ។

ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអនុវត្តច្បាប់ ក៏ជាការផ្លាស់ប្តូរទស្សនៈគ្នារវាងភាគីទាំងពីរដែរ ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមអនឡាញ។
ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា ឯកអគ្គរាជទូតថៃ លោក ត្រៃសូរ៉ាត់ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
គួរជម្រាបថា កម្ពុជា-ថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង