Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង

បានផុស

នៅ

អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា បានព្រមាន​ដល់អង្គការថែរក្សាបរិស្ថាន និងកសិកម្ម ដែលតែងតែផ្ដល់បណ្ណមេត្រីបរិស្ថានជូនអ្នកធ្វើការងារ​ទាក់ទងនឹងបរិស្ថាន។ លោក ខ្វៃ អាទិត្យា បញ្ជាក់ថាមានតែក្រសួងបរិស្ថានមួយបណ្ណោះដែលមានសិទ្ធិផ្ដល់​បណ្ណសរសើរនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននេះគឺបន្ទាប់ពីអង្គការថែរក្សាបរិស្ថាន និងកសិកម្មបាន​ផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថានជាបន្តបន្ទាប់ដល់ក្រុមហ៊ុន និងមនុស្សមួយចំនួនកាលពីកន្លងទៅ។

លោក ខ្វៃ អាទិត្យា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះបានព្រមានថាក្រសួងនឹងចាត់វិធានការច្បាប់ប្រសិនជាអង្គការខាងលើនៅតែមិនបញ្ឈប់សកម្មភាពរបស់ខ្លួន។ លោកបានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យឱ្យបានច្បាស់អំពីសមត្ថកិច្ច និងការទទួលខុសត្រូវ ចៀសវាងការចាញ់បោក ក្រុមឬអង្គការណាមួយនោះ ដែលឆ្លៀតឱកាស យកបញ្ហាបរិស្ថាន ដើម្បីកេងប្រវ័ញ្ញ និងលាភសក្ការៈ ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ថែមទៀត។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានក៏បានចេញសេចក្ដីជូនដំណឹងមួយផងដែរដល់អង្គការថែរក្សាបរិស្ថាន និងកសិកម្ម ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន​ក្នុងការផ្ដល់បណ្ណសរសើរមេត្រីភាពបរិស្ថានជៀសវាងធ្វើឱ្យមានការភ័ន្តច្រលំដល់សាធារណជនពីស្ដង់ដារ និងការវាយតម្លៃគុណសម្បត្តិដែលក្រសួងកំពុងដំណើរការអនុវត្ត។

បុគ្គលិកផ្នែករដ្ឋបាលនៃអង្គការថែរក្សាបរិស្ថាន និងកសិកម្ម លោក ជា សក្ខរា បានប្រាប់កម្ពុជាថ្មីថាអង្គការលោកបានទទួលលិខិតពីក្រសួងនិងបានបញ្ជូនទៅឱ្យប្រធានអង្គការរួចហើយ។ លោកបញ្ជាក់ថាអង្គការលោកមិនបានចែកបណ្ណសរសើរមេត្រីភាពបរិស្ថានទៀតនោះទេតាំងពីខែមីនាមក។

លោកថា៖ «យើងបានធ្វើលិខិតសរសើរតាំងពីខែ៣មកហើយមកដល់ឥឡូវយើងអត់មានធ្វើអីថ្មីទេ ហើយក៏ទើបតែទទួលលិខិតពីក្រសួងបរិស្ថានពីសប្ដាហ៍មុន អ៊ីចឹងខ្ញុំបានដាក់ជូនថ្នាក់លើគាត់មើលហើយ»។

មាត្រា ៧៤៨  នៃក្រមបរិស្ថាន និងធនធានធម្មជាតិ បានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងបរិស្ថាន
ព័ត៌មានជាតិ២៩ វិនាទី មុន

អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង

សេដ្ឋកិច្ច១០ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ២៤ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម