ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើតចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីធានាបានសុខសុវត្ថិភាពទាំងទៅ និងត្រឡប់មកធ្វើការងារវិញ។

ការអំពាវនាវនេះ ធ្វើឡើងដោយសារកម្មកររោងចក្រត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាថ្ងៃទី ១៤ , ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោក កត្តា អ៊ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មេសា នេះថា «នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ខ្ញុំសូមអំពាវនាវដល់កម្មករ-និយោជិត ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពសុវត្ថិភាពផ្ទាល់ខ្លួននារដូវក្តៅ ក៏ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈផ្សេងៗ សូមបើកបរគោរពច្បាប់ចរាចរណ៍ ការយោគយល់គ្នា អត់ឱនឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ណាមួយកើតឡើង»។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់កម្មករ-និយោជិតចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងប្រពៃណីជាតិ ដើម្បីលើកតម្កើង ក៏ដូចជាថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្ស និងរីកចម្រើន ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត។

លោក កត្តា អ៊ន បានអំពាវនាវដល់កម្មរ-និយោជិត និងក្រុមគ្រួសារ ដែលនឹងត្រូវទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សូមលើកទឹកចិត្តធ្វើដំណើរដោយរថយន្តក្រុង ដោយសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងប្រមាណជិត ៦០០ គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា។ ការជិះរថយន្តក្រុងជួយធានាសុខសុវត្ថិភាព និងផាសុកភាព និងមិនចំណាយថវិកាក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសឱ្យកម្មករ-និយោជិត ទាំងអស់ ទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា