ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានការសម្តែងទស្សនីយភាពមហោស្រពបុរាណខ្នាតធំ
អនុប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សុខន តារាពី បានបង្ហើបឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងផ្តល់ភាពភ្ញាក់ផ្អើល កាន់តែអស្ចារ្យ ដោយនឹងមានការសម្តែងទស្សនីភាពមហោស្រពបុរាណខ្នាតធំ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ខាងមុខនេះ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ និងទាក់ទាញទេសចរជាតិ-អន្តរជាតិច្រើនបំផុត។

លោក សុខន តារាពី ប្រាប់កម្ពុជាថ្មីឱ្យដឹងថា អ្វីដែលក្រុមការងារបានរៀបចំនឹងផ្តល់ភាពភ្ញាក់ផ្អើលហើយអស្ចារ្យ ។ ភាពអស្ចារ្យនោះ សំដៅទៅលើការរៀបចំផ្ទាំងទស្សនីយភាពបុរាណខ្នាតធំ និងគាស់កកាយ ល្បែងប្រជាប្រិយខ្មែរពីមុនៗយកមកលេងកម្សាន្តនាព្រឹត្តិការណ៍នេះ។ លោកថ្លែងថា៖«ជាទូទៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត យើងតែងរៀបចំទស្សនីយភាពមហោស្រពបុរាណខ្នាតធំ ឆ្នាំនេះនឹងមានល្ខោនមហោរី ល្ខោនខោ និងរបាំបុរាណជាច្រើនប្រភេទ នឹងសម្តែងនៅលើឆាកនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»។

បើតាមលោក តារាពី អ្វីដែលយើងធ្វើទាំងអស់នេះសុទ្ធតែបានសិក្សាស្រាវជ្រាវ ហើយមានការផ្តល់យោបល់ និងដឹកនាំដោយចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូសិល្បៈ ទាំងផ្នែកល្បែងប្រជាប្រិយ ក៏ដូចជារបាំ និងផ្ទាំងទស្សនីយភាព សុទ្ធតែយើងបានចងក្រង គាស់កកាយអ្វីដែលជាក្បួនច្បាស់បុរាណយកមកផ្សព្វផ្សាយ។

លោកថា ព្រឹត្តិការណ៍នេះ នឹងមានការលេងល្បែងប្រជាប្រិយខ្មែររហូតទៅដល់ជា ២០ ប្រភេទ ហើយល្បែងប្រជាប្រិយខ្លះយើងប្រហែលមិនធ្លាប់ឃើញ ឬមិនធ្លាប់លេង ប៉ុន្តែនៅអង្គរសង្ក្រាន្តយើងនឹងយកល្បែងទាំងនោះនាំឱ្យបងប្អូងលេង ហើយត្រូវតាមក្បួនខ្នាតដូនតាយើង ។ លោកថា៖«ព្រោះល្បែងប្រជាប្រិយខ្លះ យើងយកចេញពីចម្លាក់តាមប្រាសាទ និងមានការស្រាវជ្រាវតាមតំបន់តាមមូលដ្ឋាន ។ ចំណែកម្ហូបអាហារក៏ដូចគ្នា នឹងមានបង្ហាញម្ហូប និងបង្អែមខ្មែរនៅតាមសហគមន៍»។

សូមជម្រាបថា អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយត្រូវបានរៀបចំឡើងលើកដំបូងកាលពីឆ្នាំ ២០១៣ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបង្ហាញវប្បធម៌ខ្មែរគ្រប់ទម្រង់ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌរូបី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែលើកកម្ពស់ប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានក្លាយជាព្រឹត្តិការណ៍សកលទូទាំងប្រទេស ដោយរដ្ឋបាលរាជធានី-ខេត្ត បានរៀបចំសង្ក្រាន្តនៅតាមមូលដ្ឋានរៀងៗខ្លួនដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា