Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ រៀបចំការប្រណាំងរទេះគោសាឡី សម្រាប់សង្ក្រាន្ដឆ្នាំថ្មី

បានផុស

នៅ

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍ប្រណាំងរទេះគោសាឡី ដែលជាទំនៀមទម្លាប់ដូនតាខ្មែរតាំងពីបូរាណកាល ដើម្បីជាការសាទរសង្ក្រាន្ដឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រណាំង រទេះគោសាឡីនេះ ស្ថិតនៅទល់មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ (មាត់បឹងតាកែវ) ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ក្រោមគំនិតផ្ដូចផ្ដើមរៀបចំដោយលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ ថ្លែងនៅក្នុងពិធីនោះ លោកអភិបាលខេត្តតាកែវ បានលើកឡើងពីសារសំខាន់មួយចំនួនដែលសត្វគោបានបម្រើផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនខ្មែរយើងជំនាន់មុនៗ មានដូចជា សម្រាប់ជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរ ពិសេសជាកម្លាំងដ៏សំខានសម្រាប់ភ្ជួររាស់ធ្វើស្រែ ចម្ការ។ 

លោកអភិបាលបន្ថែមចុងក្រោយថា នេះជាការកម្សាន្តសប្បាយ ជាការថែរក្សាទំនៀមទម្លាប់វប្បធម៌ដូនតាខ្មែរដែលបានបន្សល់ទុក និងជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់ប៉ុន្មាថ្ងៃខាងមុខនេះ មិនមែនជាការប្រណាំងយកចាញ់យកឈ្នះនោះទេ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម