ព័ត៌មានជាតិ
៦០ឆ្នាំនៃចំណងការទូត កម្ពុជា-សិង្ហបុរី ប្រកាសធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពយូរអង្វែង
កម្ពុជា និងសិង្ហបុរី ប្រកាសពីការប្ដេជ្ញាចិត្តធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អ ស្របពេលដែលប្រទេសទាំងពីរបានឈានដល់ខួប៦០ឆ្នាំនៃការតភ្ជាប់ទំនាក់ទំនងការទូត។ ការប្រកាសនេះ បានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសិង្ហបុរី។

ក្នុងជំនួបសម្តែងការគួរសម នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានពិភាក្សាជាមួយលោកស្រី ធាវ ឡេឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស ហើយលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកស្រី ឯកអគ្គរដ្ឋទូត ចំពោះការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរ។
ដោយនៅក្នុងឆ្នាំ២០២៥នេះ គឺជាខួប៦០ឆ្នាំនៃការតភ្ជាប់ចំណងការទូតរវាងកម្ពុជា និងសិង្ហបុរី លោក ប្រាក់ សុខុន និងលោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយបានពិភាក្សាអំពីសកម្មភាពនានារួមគ្នា ដើម្បីត្រៀមអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ហើយរយៈពេល ៦០ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរ ក្នុងឆ្នាំនេះ ភាគីទាំងពីរ បានទម្លាយឱ្យដឹងនូវការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវជាការរបស់លោក ឡូរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ធាវ ឡេឈិង បានចាត់ទុកគម្រោងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់កម្ពុជា ខាងមុខ ថា នឹងកំណត់ព្រឹត្តិការណ៍គឺជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនៃឆ្នាំរំលឹកខួបនេះ។

ជាការកត់សម្គាល់ គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី គឺធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីពេលនោះ គឺសមភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ព្រមទាំងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា