Connect with us

ព័ត៌មានជាតិ

ស វ ស រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

បានផុស

នៅ

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ប្រោះព្រំ សិរីសួស្តី វិបុលសុខ ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការអញ្ជើញចូលរួមពីលោក សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃ ស.វ.ស, លោកសាកលវិទ្យាធិការរង ព្រមជាមួយព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរ សរង នាយករង មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.សជាច្រើននាក់។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតបានចូលរួមរាប់បាត្រដើម្បីឲ្យព្រះសង្ឃឧទ្ទិសកុសលមគ្គផលដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ, ការប្រគេនបច្ច័យ និងទេយ្យវត្ថុចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

កម្មវិធីនាព្រឹកនេះផងដែរ ក៏មាននូវការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី។

គួរបញ្ជាក់ថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះនឹងប្រារព្វរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤,១៥និង១៦ខែមេសាឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ វិនាទី មុន

ស វ ស រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ១៥ វិនាទី មុន

រដ្ឋាភិបាល ជួយសន្សំសំចៃថវិកាពលរដ្ឋជាង ៧លានដុល្លារ លើការដឹកជញ្ជូនទៅលេងស្រុកកំណើត

កីឡា១២ នាទីutes មុន

គុន​ខ្មែរ​នៅ​រុស្ស៊ីបន្ត​ឆ្ពោះ​ទៅ​មុខ ខណៈ​សាកល​វិទ្យាល័យរដ្ឋ​​មួយ​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ

កីឡា១៦ នាទីutes មុន

កែវ​ រំចង់​ ទម្លាយ​ការ​ចំណាយ​ច្រើន​ក្នុង​មួយខែៗ​ទាំង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ការសិក្សា​របស់​កូន​

ខេត្តតាកែវ
ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ រៀបចំការប្រណាំងរទេះគោសាឡី សម្រាប់សង្ក្រាន្ដឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម