Connect with us

ព័ត៌មានជាតិ

តុលាការខេត្តសៀមរាបបកស្រាយពីករណីម្ចាស់លុយជាប់គុកព្រោះបណ្ដឹងកូនបំណុល

បានផុស

នៅ

តុលាការសាលាដំបូងខេត្តសៀមរាបបាន​បកស្រាយលើករណីអ្នកស្រី ចិន ស្រីដា ដែលជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ដោយសារ​បណ្ដឹងរបស់កូនបំណុលឈ្មោះ សម្បត្តិ កុសល និងរាំង ភិរម្យ ថាដោយសារ​អ្នកស្រីមិនបានស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីទាមទារ​បំណុលរបស់ខ្លួន។ តុលាការបញ្ជាក់ថាករណីរបស់អ្នកស្រី ចិន ស្រីដា ជាករណី២ដាច់ពីគ្នាគឺរដ្ឋប្បវេណី(ជំពាក់លុយ) និងករណីព្រហ្មទណ្ឌ(ទាក់ទងនឹងការគំរាមកំហែងកេរ្តិ៍)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ តុលាការខេត្តសៀមរាបបញ្ជាក់ថា តាំងពីមានជម្លោះរហូតមកដល់ពេលនេះតុលាការមិនដែលបានទទួលបណ្ដឹងពីអ្នកស្រី ចិន ស្រីដា ទាមទារឱ្យកូនបំណុលសងលុយនោះទេ ខណៈកូនបំណុលអ្នកស្រីមានឈ្មោះ សម្បត្តិ កុសល និងរ៉ាំង ភិរម្យ បានប្ដឹងអ្នកស្រីជាបន្តបន្ទាប់។

មានបណ្ដឹង៤ដែលកូនបំណុល​ប្ដឹងអ្នកស្រី ចិន ស្រីដា ក្នុងនោះមួយបណ្ដឹងកំពុងស្ថិតនៅចំណាត់ការអង្កេតរបស់រាជអាជ្ញា និង១បណ្ដឹងបានចេញសាលក្រមរួចរាល់ទាក់ទងនឹង «បទគំរាមកំហែងកេរ្តិ៍»។

តុលាការបានបញ្ជាក់ថា ករណីកូនបំណុលមិនសងលុយជារឿងរដ្ឋប្បវេណី ហើយប្រសិនជាអ្នកស្រី ចិន ស្រីដា ប្រើប្រាស់មធ្យោបាយតាមផ្លូវតុលាការនោះតុលាការធានាថានឹងបានលុយវិញពិតប្រាកដ ដោយឡែកករណីដែលកូនបំណុលប្ដឹងអ្នកស្រី ចិន ស្រី ជាករណីព្រហ្មទណ្ឌដែលតុលាការមានសិទ្ធិចេញដីការនានា រួមទាំងចាប់ខ្លួន ឬឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីបម្រើការឱ្យអនុវត្តនីតិវិធី។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «ការលើកឡើងថា ម្ចាស់បំណុល​មិនបានទទួលការសងប្រាក់ពីកូន​បំណុល ហើយបែរជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ គឺជាការលើកឡើងមិនត្រឹមត្រូវនោះទេ ព្រោះថា​ការ​ជាប់ពន្ធនាគារ​របស់ឈ្មោះ ចិន ស្រីដា គឺជាការទទួលខុសត្រូវ​ក្នុងរឿងក្ដីព្រហ្មទណ្ឌ និងការលើកឡើងថា ការប្ដឹងមកតុលាការមិនទទួលបានដំណោះស្រាយនោះ ក៏ពុំមែនជាការពិតដែរ ព្រោះសាលាដំបូងខេត្តសៀមរាប មិនដែលទទួលបានបណ្ដឹងទាមទារប្រាក់ពីឈ្មោះ ចិន ស្រីដា ឡើយ»។

គួរឱ្យដឹងដែរថា អ្នកស្រី ចិន ស្រីដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ អ្នកស្រីត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទគំរាមកំហែងហែកកេរ្តិ៍ តាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈ ពាក់ព័ន្ធនឹងករណី​ដែលខ្ចីលុយយកទៅរត់ការដើម្បីបាន​តំណែងឧត្តមសេនីយ៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ វិនាទី មុន

តុលាការខេត្តសៀមរាបបកស្រាយពីករណីម្ចាស់លុយជាប់គុកព្រោះបណ្ដឹងកូនបំណុល

ព័ត៌មានជាតិ១៥ នាទីutes មុន

ស វ ស រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋាភិបាល ជួយសន្សំសំចៃថវិកាពលរដ្ឋជាង ៧លានដុល្លារ លើការដឹកជញ្ជូនទៅលេងស្រុកកំណើត

កីឡា២៦ នាទីutes មុន

គុន​ខ្មែរ​នៅ​រុស្ស៊ីបន្ត​ឆ្ពោះ​ទៅ​មុខ ខណៈ​សាកល​វិទ្យាល័យរដ្ឋ​​មួយ​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ

កីឡា៣០ នាទីutes មុន

កែវ​ រំចង់​ ទម្លាយ​ការ​ចំណាយ​ច្រើន​ក្នុង​មួយខែៗ​ទាំង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ការសិក្សា​របស់​កូន​

Sokha Hotels

ព័ត៌មានពេញនិយម