វប្បធម៌ ជំនឿ
ល្ខោនយីកេរឿង “ពុទ្ធិសែន នាងកង្រី” នឹងយកទៅសម្តែងក្នុងព្រឹត្តិការណ៍ សង្ក្រាន្តវត្តភ្នំ
សង្ក្រាន្តវត្តភ្នំ នឹងរៀបចំរយៈពេល៣ថ្ងៃ ឆាប់ៗខាងមុខដើម្បីអបអរឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយមានការរៀបចំកម្មវិធីបុរាណខ្មែរ ល្បែងប្រជាប្រិយ របាំខ្មែរច្រើនប្រភេទ ក្នុងនោះ ក៏មានការសម្តែងទស្សនីយភាពយីកេរឿង “ពុទ្ធិសែន នាងកង្រី”ផងដែរ។

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានផុសលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ពីសកម្មភាពអ្នកសិល្បៈខ្មែរកំពុងហាត់សមសម្តែងល្ខោនយីកេ រឿង “ពុទ្ធិសែន នាងកង្រី” ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ។ ប្រភពដដែល សរសេរថា៖ “មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកទស្សនីយភាពសិល្បៈល្ខោនយីកេរឿង < ពុទ្ធិសែន នាងកង្រី > មកសម្ដែងជូនភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាក្នុងព្រឹត្តិការណ៍ * សង្ក្រាន្តវត្តភ្នំ * នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមចូលរួមទស្សនាអោយបានច្រើនកុះករទាំងអស់គ្នា”។

សង្ក្រាន្តវត្តភ្នំ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ។ កម្មវិធីនេះ នឹងមានរៀបចំនូវកម្មវិធីវប្បធម៌ខ្មែរជាច្រើន ដើម្បីបង្ហាញឱ្យសាធារណជនបានឃើញ និងជាការអភិរក្ស លើកស្ទួយនូវសម្បត្តិវប្បធម៌ខ្មែរ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសកាលពីដើមខែមេសាថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរកាលផ្លូវថ្មើរជើង (Walk Street) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវត្តភ្នំតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា