Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកស្រីសន្ធរ រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណវត្តកោះកែវ សម្រេចជាង ៧០% ហើយ

បានផុស

នៅ

រដ្ឋបាល​ស្រុក​ស្រី​សន្ធរ ធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​បរិវេណ​វត្ត​កោះ​កែវ ខណៈ​បច្ចុប្បន្ន​ក្រុម​ការងារ និង​ព្រះសង្ឃ កំពុង​មមាញឹក​តុបតែង​រៀបចំ​ឲ្យ​ធំ​ជាង​រាល់​ឆ្នាំ ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ចូលរួម​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ម្សាញ់ និង​តាម​ការ​ណែនាំ​ពី​សំណាក់ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​ចាត់​ឲ្យ​តាម​បណ្តា​ស្រុក រៀបចំ​ជ្រើស​យក​ទីតាំង​មួយ​សម្រាប់​រៀបចំ​សង្ក្រាន្ត​ធំ។ ជាក់ស្ដែង​ក្នុង​ស្រុក​ស្រី​សន្ធរ អាជ្ញាធរ​ស្រុក បាន​ជ្រើសរើស​វត្ត​កោះ​កែវ ជា​ទី​ធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ដោយ​បច្ចុប្បន្ន​ក្រុម​ការងារ​បាន​តុបតែង​រចនា​ផ្ទាំង​ថតរូប​ភាព ស្តង់​តាម​ឃុំ​មក​បង្ហាញ និង​បំពាក់​ភ្លើង​ពណ៌ ផ្កាភ្ញី ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ទាក់ទាញ និង​បង្ក​ភាព​សប្បាយ​រីករាយ​ក្រោម​ម្លប់​សន្តិភាព​ដល់​ប្រជាពលរដ្ឋ​ទូទៅ។

ព្រះ​វិសុទ្ធ​មុនី រស់ លឹមខូយ ព្រះ​ធម្មធរ​គុណ​ខេត្ត​កំពង់ចាម និង​ជា​ព្រះ​អនុ​គុណ​ស្រុក​ស្រី​សន្ធរ និង​ជា​ព្រះចៅ​អធិការ​វត្ត​កោះ​កែវ បាន​មាន​សង្ឃដីកា​ថា ការ​រៀបចំ​សង្ក្រាន្ត​រដ្ឋបាល​ស្រុក​ស្រី​សន្ធរ​នៅ​ក្នុង​វត្ត​រៀបចំ​បាន​ប្រមាណ​ជាង ៧០% ហើយ នេះ​ជា​លើក​ទី ១ ដែល​រដ្ឋបាល​ស្រុក​ជ្រើសរើស​យក​វត្ត​កោះ​កែវ រៀបចំ​សង្ក្រាន្ត​ធំ ពោល​គឺ​ដោយ​មាន​ការ​គាំទ្រ​ជួយ​ពី​អាជ្ញាធរ​ស្រុក និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ។

ព្រះ​វិសុទ្ធ​មុនី រស់ លឹម​ខូ​យ មាន​សង្ឃដីកា​ទៀត​ថា សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ ក្រុមការងារ​បាន​បង្ក​កម្មវិធី​សប្បាយ​កម្សាន្ត​ជាច្រើន តាម​បែប​ប្រពៃណី និង​មាន​លេង​ល្បែង​ប្រជាប្រិយ​ទៀត​ផង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខនេះ។ ទន្ទឹម​នេះ​ដែរ សម្រាប់​រដ្ឋបាល​ខេត្ត​កំពង់ចាម ក៏បាន​បង្កើត​ព្រឹត្តិការណ៍​ពិសេស​មួយទៀត គឺ​ដាក់​បង្ហាញ​លៀស​ហាល​កំពង់ចាម​ប្រវែង ១.០០០ ម៉ែត្រ ស្មើ​លៀស​ចំនួន​ ៣​ តោន​ នៅ​ខាង​មុខ​សាលាខេត្ត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិសា​ដោយ​សេរី នៅ​ថ្ងៃ​ទី ១៥ ខែ​មេសា ដែល​ចំ​ថ្ងៃ​ទី​ ២ នៃ​សង្ក្រាន្ត​កំពង់ចាម ចាប់ផ្ដើម​ពី​ម៉ោង ១៤ និង ៣០ នាទី​រសៀល​តទៅ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ វិនាទី មុន

រដ្ឋបាលស្រុកស្រីសន្ធរ រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណវត្តកោះកែវ សម្រេចជាង ៧០% ហើយ

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាកំប្លែង​កូរ៉េ Park Na Rae បាត់របស់របរមានតម្លៃខ្ទង់លាន ប៉ូលិសសង្ស័យ​អ្នកជិតស្និទ្ធ​​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

វប្បធម៌ ជំនឿ៩ នាទីutes មុន

ល្ខោនយីកេរឿង “ពុទ្ធិសែន នាងកង្រី” នឹងយកទៅសម្តែងក្នុងព្រឹត្តិការណ៍ សង្ក្រាន្តវត្តភ្នំ

ព័ត៌មានជាតិ១៩ នាទីutes មុន

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើក​​ឲ្យ​យានយន្ត​ឆ្លងកាត់បណ្តោះអាសន្ននៅថ្ងៃស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម