ព័ត៌មានជាតិ
កន្លែងស្នាក់នៅ ម្ហូបអាហារ នៅខេត្តរតនគិរី គឺរក្សាតម្លៃសមរម្យអំឡុងពេលពេលចូលឆ្នាំខ្មែរ
ពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតចូលមកដល់ ខេត្តរតនគិរីក៏បានរៀបចំលម្អតាមដងផ្លូវសាធារណៈ ដោយភ្លើងចម្រុះពណ៌ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ក្នុងនោះ អាជីវករដែលប្រកបរបរនៅទីនោះ លើកឡើងដូចគ្នាថា ចំពោះកន្លែងស្នាក់នៅ និងម្ហូបអាហារនៅខេត្តរតនគិរីគឺមានតម្លៃសមរម្យ មិនឡើងថ្លៃនោះទេ។

ម្ចាស់ផ្ទះសំណាក់ហ៊ូវ៉ៃ មានទីតាំងនៅជាប់សាលាខេត្តរតនគិរី បានប្រាប់ថា កន្លែងរបស់លោក មានបន្ទប់គ្រែ១ និងគ្រែ២។ សម្រាប់បន្ទប់ម៉ាស៊ីនត្រជាក់ គ្រែ១ មានតម្លៃ ២០ដុល្លារ ចំណែកបន្ទប់ធម្មតាមានកង្ហា តម្លៃ ១២.៥០ដុល្លារ ចំពោះតម្លៃនៅថ្ងៃធម្មតាវិញ ម៉ាស៊ីនត្រជាក់តម្លៃ ១០ដុល្លារ និងបន្ទប់កង្ហារតម្លៃ ៦.២៥ដុល្លារ ។
ចំណែក អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងបារ Green Carrot បានប្រាប់ថា សម្រាប់តម្លៃនៅអំឡុងបុណ្យ ឆ្នាំខ្មែរខាងមុខនេះមិនបានឡើងថ្លៃនោះទេ ពោល គឺតម្លៃចាប់ពី ១០ដុល្លារ ទៅ១៨ដុល្លារ ព្រមទាំងផ្តល់ជូនអាហារពេលព្រឹក សម្រាប់២នាក់ទៀត ដោយមិនគិតថ្លៃនោះទេ ។ នៅភោជនីយដ្ឋានរបស់លោកក៏ ប្រភេទម្ហូបអាហារក៏មិនមានការឡើងតម្លៃដែរ ។

ខេត្តរតនគិរីជាតំបន់អភិវឌ្ឍន៍ថ្មី ជាគោលដៅទេសចរណ៍ភ្ញៀវជាតិនិងអន្តរជាតិ មកលេងកម្សាន្ត នៅក្នុងពិធីបុណ្យចូលចូលឆ្នាំខ្មែរ ខាងមុននេះ ។ បច្ចុប្បន្ននេះកំពុងតែទាក់ទាញ យ៉ាងខ្លាំងតាមរយៈការផ្លាស់ប្ដូរមុខមាត់ថ្មីៗ ទៅរម្មណីយដ្ឋាន ជ្រោះធម្មជាតិ បឹង វាលធំ ទន្លេ ។ នៅតាមដងផ្លូវអ្នកអនាម័យ កំពុងញាប់ដៃជើង សម្អាតស្លឹកឈើ ថង់ផ្លាស្ទីក ចំណែកសួនច្បារសាធារណៈ កំពុងកាត់ស្មៅ ។ ការតុបតែងនៅតាមខ្លោងទ្វារ នានាមានក្បាច់លំអនិងផ្កាភ្ញី រស់រវើក សម្រាប់ឲ្យអ្នកមកទស្សនា បានកម្សាន្តសប្បាយ រីករាយទស្សនីយភាព នៃខេត្តរតនគិរី ។ ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកជួលផ្ទះសំណាក់ ឬ សណ្ឋាគារ ហើយក៏អាចភ្លក្សជាតិម្ហូបអាហារ ប្រចាំតំបន់ និងជួយរថយន្ត កង់ ម៉ូតូ និងទូកទៅកម្សាន្ត តាមដងទន្លេ ទៅទស្សនាភូមិជនជាតិដើមភាគតិច និងធ្វើដំណើរតាមទូកឆ្ពោះទៅតាមកោះនានាជាច្រើនកន្លែង៕
ដោយ៖ ខៀវ ចាប

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា