Connect with us

ព័ត៌មានជាតិ

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

បានផុស

នៅ

អាជ្ញាធរ​​ខេត្តក្រចេះ បានរៀបចំតុបតែងខេត្តឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាតទាក់ទាញ ខណៈ​រំពឹងថាសង្ក្រានឆ្នាំថ្មីឆ្នាំ២០២៥ នឹង​ទទួលបានភ្ញៀវទេសចរ​មក​ចូលរួម​កាន់តែមានភាពអ៊ូអរជាងឆ្នាំមុនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ដើម្បី​ចូលរួមចំណែកធ្វើឲ្យកម្មវិធីសង្ក្រានឆ្នាំថ្មីខេត្តក្រចេះ កាន់តែមានភាពទាក់ទាញអធឹកអធម យុវជនយុវនារី នៃសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តក្រចេះ ក៏​បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារតុបតែងកែលំអរសួរច្បារនៅ​មុខ​បរិវេណវិមានឯករាជ្យក្នុងទីរួមខេត្ត ក៏ដូចជានៅតាមបណ្តា មន្ទីរ អង្គភាព ទីវត្តអារាម និងគ្រឹៈស្ថានអប់រំនានាជុំវិញខេត្ត ក៏បានរៀបចំតុបតែងឲ្យកាន់តែមានសោភណ្ឌ័ភាពស្រស់ស្អាតដូចគ្នាផងដែរ។

តំណាងឲ្យជាយុវជនយុវនារី សសយក ខេត្តក្រចេះបានបង្ហាញនូវចំណាប់អារម្មណ៍យល់ឃើញថា សង្រ្កាន្ត​ឆ្នាំថ្មីនេះ​​ខេត្ត​ក្រចេះ​រៀបចំកាន់តែប្លែកជាងរាល់ដង​ ដែល​នឹង​បង្កើនភាពទាក់ទាញ​ជំរុញ​​ទេសចរ​មកលេងកាន់តែច្រើន ហើយ​​ក៏​ជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ​បន្ថែមទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម