ព័ត៌មានជាតិ
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានហៅយុវជនដែលបង្កើតក្រុមធ្វើ ជាអ្នកសម្រួលចរាចរណ៍ និងមានពាក់ឯកសណ្ឋានឈុតដូចគ្នា ចំនួន៤នាក់ យកទៅធ្វើការអប់រំណែនាំ ដកហូតឯកសណ្ឋាន បន្ទាប់ពីពួកគេទៅសម្រួលចរាចរណ៍នៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅព្រលប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ហើយក្រុមនេះសមត្ថកិច្ចបានឱ្យដឹងថា គឺជាក្រុមដែលធ្លាប់ជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់ជាច្រើនលើកច្រើននាពេលកន្លងមក។

នៅចំពោះមុខសមត្ថកិច្ច យុវជន ប៉ូ លីហេង ដែលជាប្រធានក្រុម ក៏បានសន្យាថា ខ្លួន និងក្រុមដែលបានចងក្រងនោះ នឹងមិនធ្វើសកម្មភាពបែបនេះបន្ដទៀតឡើយ ហើយទទួលយកនូវអ្វីដែលជាការអប់រំណែនាំរបស់កម្លាំងសមត្ថកិច្ច។
មួយរយៈកន្លងទៅនេះ គេសង្កេតឃើញថា យុវជនមួយក្រុមនេះ បានជួយសម្រួលផ្លូវឱ្យរថយន្ដសង្គ្រោះបន្ទាន់ ពេលខ្លះបានបង្កឱ្យមានការប៉ះពាល់ដោយកាយវិការ ឬសម្ដីមិនសមរម្យជាមួយអ្នកដំណើរផ្សេងទៀត ហើយខ្លះទៀតជ្រុលហួសលើសពីតួនាទីភារកិច្ច។

សូមរំលឹកថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបបានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។ យុវជនមួយក្រុមនោះ គឺជាក្រុមឈ្មោះ ប៉ូ លីហេង នេះតែម្ដង។
ទោះជាយ៉ាងណាក្ដី នៅពេលនេះសកម្មភាពរបស់ក្រុមយុវជនខាងលើ ត្រូវបានសមត្ថកិច្ចហាមឃាត់ និងណែនាំឱ្យបញ្ឈប់សកម្មភាព ពោលទុកភារកិច្ចឱ្យកម្លាំងសមត្ថកិច្ច និងរថយន្ដសារ៉ែនជាអ្នកបើកផ្លូវវិញ ដោយហេតុថា សកម្មភាពនេះពិតជាអាចបង្កគ្រោះថ្នាក់ទាំងខ្លួនឯង និងអ្នកដំណើរផ្សេងទៀត៕
ដោយ ៖ សំណាង


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា