Connect with us

ព័ត៌មានជាតិ

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

បានផុស

នៅ

កែប ៖ នៅ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៊ុន យោង អភិបាលរងខេត្តកែប ជាអ្នកនាំពាក្យ​ឱ្យ​រដ្ឋបាលខេត្តកែប បាន​ប្រាប់​ឱ្យដឹងថា ខេត្តកែប​ដើម្បីចូលរួមអបអរសាទរ​ក្នុង​ពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យមានការបង្កលក្ខណៈឱ្យមានសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និង នឹងភ្ញៀវទេសចរណ៍អន្តរជាតិ ហើយអាជ្ញាធរបានត្រៀមនូវកន្លែងតំបន់ត្រជាក់មានចំនួន ៣ កន្លែងមានឆ្នេរលេងទឹក ស្រី ស និងមានឆ្នេរអង្កោលនិងបរិវេណវត្តភ្នំសសៀរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន យោង អភិបាល​រង​ខេត្ត​កែប​ជា​អ្នក​នាំពាក្យ​ឱ្យរដ្ឋបាលខេត្តកែបបានបន្ថែម​ឱ្យដឹងទៀតថា ក្រៅពីនោះអាជ្ញាធរខេត្តនៅក្រោមការដឹកនាំ របស់​លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបយើង​ក៏​បាន​រៀប​ចំ​បន្ថែមនូវសោភ័ណ្ឌភាពតាមបណ្ដាទីតាំងទេសចរណ៍​ឱ្យមានការតុបតែងកែលម្អ និង​ឱ្យ​មានការបំពាក់អំពូលភ្លើងចំរុះពណ៌​ឱ្យបានស្អាតនៅតាមខ្លួនទីធ្លាសាធារណៈជាដើមផងដែរ។

ជាមួយគ្នានេះ​ លោក ប៊ុន យោង អភិបាលរង​ខេត្តកែប​ជាអ្នកនាំពាក្យ​ឱ្យ​រដ្ឋបាល​ខេត្តកែប​បាន​បន្ថែម​ថា ខេត្តកែបដើម្បីបង្កលក្ខណ​ឱ្យកាន់តែមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងមកលេងកម្សាន្តខេត្តកែប ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកែបបានត្រៀមរួចរាល់នូវទីតាំងកែបសង្រ្កាន្តឆ្នាំថ្មី ដែលមានរហូតដល់៣ទីតាំង។

បន្ថែមពីនោះរដ្ឋបាលខេត្តកែប ក៏បន្តត្រួតពិនិត្យជាប្រចាំនូវការរៀបចំអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ ពិសេសណែនាំតម្រង់ទិសអាជីវករនៅបណ្តាមូលដ្ឋានអាជីវកម្មទូទាំងខេត្តកែប ក្នុងការលក់ដូរ​ឱ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរក្នុងនាមជាខ្មែរ។

លោក ប៊ុន យោង អភិបាលរងខេត្តកែប​ជាអ្នកនាំពាក្យបានបន្ថែមថា តាម​រយៈ​ការ​ខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់នូវបដិសណ្ឋារកិច្ច ក៏ដូចត្រៀមនូវសកម្មភាពកម្សាន្តសប្បាយនានា នាឱកាសចូលឆ្នាំថ្មីនេះ លោករំពឹងថា អ្នកទេសចរនឹងទទួលបាននូវស្នាមញញឹម និងបន្សល់នូវអនុស្សាវរីយ៍ល្អៗ ក្រោយពេលត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយស្តីរីករាយ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម