ព័ត៌មានជាតិ
គិតពីទសវត្សឆ្នាំ១៩៩០ ទុនវិនិយោគពីប្រទេសចិននៅកម្ពុជា មានប្រមាណ ៣៦ ពាន់លានដុល្លារ
វិនិយោគិនចិនបានឈរលំដាប់ទី ១ សម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំជាប់គ្នា ខណៈប៉ុន្មានឆ្នាំចុងក្រោយទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ថ្លែងក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» នៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញដល់ការរីកចម្រើនយ៉ាងខ្លាំងលើការវិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងនោះទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ ២០២៥ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក ខណៈក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា។

លោកបន្តថា នៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែកប្រមាណ ៣.៤២៣.៧៨១.២៧៤ លានដុល្លារអាម៉េរិក ស្មើនឹង ៤៩.៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍ លោក ហឿន សំនៀង បានឲ្យដឹងបន្ថែមថា ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា។ បើយោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ ពាន់លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ