Connect with us

ព័ត៌មានជាតិ

ទេសចរ​បរទេស​មក​កម្សាន្ត​ខេត្ត​សៀមរាប​​មានកំណើន ខណៈ​ទេសចរ​ក្នុង​ស្រុក​ថយ​ចុះ​​នៅ​ខែមីនា

បានផុស

នៅ

ក្នុង​​ខែ​មីនា​ឆ្នាំ ២០២៥ ខេត្ត​សៀមរាប​ទទួល​បាន​កំណើន​ទេសចរ​បរទេស​មក​កម្សាន្តកើនឡើង​ ខណៈ​ទេសចរ​ក្នុងស្រុក​មានការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ២០២៤។ នេះបើតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​។

ក្នុង​​ខែ​មីនាឆ្នាំ ២០២៥ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​មាន​ចំនួន ១១៨ ៩២៧ នាក់ មាន​ការ​កើន​​ឡើង ៦.៤៩% បើ​ប្រៀបធៀប​រយៈពេលដូចគ្នា​ឆ្នាំ ២០២៤ ខណៈ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មាន​ចំនួន​ប្រមាណ ១២៦ ៥០០ នាក់ មានការ​ថយ​ចុះ​ប្រមាណ ៥៦.៤៨% បើប្រៀប​ធៀប​រយៈពេលដូចគ្នាឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាប​ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨០៦ ៦៣១ នាក់ ដែល​ក្នុងនោះ​ភ្ញៀវទេសចរក្នុងស្រុក​មានចំនួនប្រមាណ ៤០៨ ១០០ នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៣៩៨ ៥៣១ នាក់។

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ ក៏​​កត់សម្គាល់​ពីកំណើន​ជើង​ហោះហើរ​ក្នុង​ស្រុកដែលធ្វើ​ដំណើរ​ឆ្លង​កាត់​អាកាសយានដ្ឋាន​សៀមរាបអង្គរ​នៅមួយ​រយៈចុងក្រោយ ខណៈ​ខេត្ត​សៀមរាប​កំពុង​​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សង្រ្កាន្ត​ចូលឆ្នាំ​ថ្មី​ ដែលរំពឹង​នឹង​ទទួលបាន​​ទេសចរមក​កម្សាន្ត​រាប់ម៉ឺននាក់​។

ទទួលស្គាល់ពី​កំណើន​ជើងហោះហើរ​​ក្នុងស្រុក ប៉ុន្តែ​បើតាម​លោក យឹម សានីរាន ជើង​ហោះហើរ​ពីក្រៅ​ប្រទេស​មិន​សូវមានការប្រែប្រួលច្រើន​នោះទេ។

ក្នុង​​របាយការណ៍​របស់​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប ​ដែល​បង្ហាញពីស្ថានភាព​ភ្ញៀវចូល​មក​ទស្សនាកម្សាន្តក្នុង​ខេត្ត​សៀមរាប​ក្នុង​ខែមីនា និង​នៅ​ត្រីមាសទី ១ ឆ្នាំ​២០២៥ នៅ​ខែមីនា ឆ្នាំ២០២៥ អាកាសយានដ្ឋាន​​ខេត្ត​សៀមរាប​ ទទួលបានជើង​ហោះ​ហើរ​សរុប​ចំនួន ៧៦៦ ជើង ក្នុង​នោះ​ជើង​ហោះហើរ​ជា​អន្តរជាតិ​មាន​ចំនួន ៦៤១ ជើង និង​ជើង​ហោះហើរ​ក្នុង​​ស្រុក​មានចំនួន ១២៥ ជើង។

អាកាសយានដ្ឋាន​ខេត្តសៀមរាប ទទួល​បាន​ជើង​ហោះហើរ​ក្នុង​មួយ​ថ្ងៃ​ប្រមាណពី ២៥-២៨ ជើង ​ដែលមានអ្នកដំណើរ​ចន្លោះពី ២ ៣០០ នាក់ ទៅ ២ ៧០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ៧ វិនាទី មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព៣០ វិនាទី មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាស៊ានព្រមានពីហានិភ័យអស្ថិរភាពសេដ្ឋកិច្ចសកល ជុំវិញពន្ធ​បដិការអាមេរិក

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​ក្នុងមហាសង្គ្រាន្ត​ឆ្នាំថ្មី លោក​ថាក់ស៊ីន និង​កូនស្រី​​នាយករដ្ឋមន្ត្រី ​នឹង​​ធ្វើដំណើរ​ទៅស្រុកកំណើត​​​នៅខេត្តឈៀងម៉ៃ​

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម