ព័ត៌មានជាតិ
សាកលវិទ្យាល័យបច្ចេកវិទ្យាធំមួយរបស់កូរ៉េផ្ដល់អាហារូបករណ៍២០កន្លែងក្នុង១ឆ្នាំដល់សភាកម្ពុជា
សាកលវិទ្យាល័យហាន់យ៉ាងសាយប៊ី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ បានផ្ដល់អាហារូបករណ៍២០កន្លែងក្នុង១ឆ្នាំដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតឱ្យមន្ត្រីមានសមត្ថភាពទាក់ទងនឹងបច្ចេកវិទ្យា និងមានសមត្ថភាពជួយដល់ការងារអ្នកតំណាងរាស្ត្រធ្វើការងារកាន់តែប្រសើរ។

កិច្ចសហការជាមួយគ្នាលើការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សរដ្ឋសភាកម្ពុជាជាមួយសកលវិទ្យាល័យហាន់យ៉ាងសាយប៊ី ធ្វើឡើងក្នុងពេលប្រធានសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
អគ្គលេខារងប្រចាំការ និងជានាយកខុទ្ទរកាល័យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានលើកឡើងថា អាហារូបករណ៍ពីសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ របស់សាធារណរដ្ឋកូរ៉េ និងចូលរួមចំណែកជួយរដ្ឋសភាសម្រេចចក្ខុវិស័យប្រែក្លាយជាសភាឌីជីថល ស្របតាមផែនការកំណែទម្រង់បានដាក់ចេញដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងនីតិកាលទី៧នេះ។
សាកលវិទ្យាល័យហាន់យ៉ាង សាយប៊ឺ ជាសាកលវិទ្យាល័យដែលល្បីជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកសាយប៊ឺ និងទទួលខុសត្រូវសង្គមនៅសាធារណរដ្ឋកូរ៉េ។

ក្នុងដំណើរទស្សនកិច្ចសម្ដេចប្រធានរដ្ឋសភានៅសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ីត្រូវបានទទួលស្វាគមន៍ដោយ សាកលវិទ្យាធិការលោកបណ្ឌិត គី ចឹងលី (Ki-Jeong Lee) និងថ្នាក់ដឹកនាំសាកលវិទ្យាល័យទំាងអស់ ដោយបានកោតសរសើរភាពជាអ្នកដឹកនាំរបស់សម្ដេចប្រធាន ឃួន សុដារី ផងដែរ។ លោកសាកវិទ្យាធិការបានថ្លែងថា សម្តេចមិនត្រឹមតំណាងឱ្យស្រ្តីដឹកនាំគំរូមួយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ និងឆាកអន្តរជាតិទៀតផង។ សម្តេចជាបុគ្គលឆ្នើមមួយរូបដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាអ្នកដឹកនាំប្រកបដោយភាពឈ្លាសវៃ ថែមទៀតផង។
ក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងថារដ្ឋសភាកម្ពុជាបានផ្តល់អាទិភាពដល់កំណែទម្រង់ និងទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈការអនុវត្តសភាឌីជីថល និងការអភិវឌ្ឍសមត្ថភាពរបស់សមាជិក សមាជិការដ្ឋសភា ក៏ដូចជាមន្រ្ដីជំនាញ នៃអគ្គលេខាធិការដ្ឋាន។ សម្ដេចបានថ្លែងអំណរគុណចំពោះជំនួយបច្ចេកទេសនិងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ Hanyang Cyber នឹងផ្តល់ជូនដល់រដ្ឋសភាកម្ពុជាដោយថាពិតជាមានតម្លៃ និងសារៈសំខាន់ដល់ការធ្វើទំនើបកម្មរបស់សភា។
សម្ដេចថា៖ «ពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពរបស់តំណាងរាស្រ្ត ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយតបទៅតម្រូវការជាក់ស្តែង និងជួយពន្លឿនដល់កំណែទម្រង់របស់រដ្ឋសភាក្នុងការឈានឆ្ពោះទៅកាន់សភាឌីជីថលនាពេលអនាគត»។

បច្ចុប្បន្នរដ្ឋសភាកម្ពុជាចាប់ផ្ដើមកែទម្រង់ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋាន តំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាពថែមទៀត។ ការកែទម្រង់ទៅជាសភាឌីជីថលនេះ ត្រូវបានដាក់ចេញដោយប្រធានសភា សម្ដេចសភាធិការធិបតី ឃួន សុដារី ក្នុងអំឡុងឆ្នាំ២០២៤ ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល